ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខអត្តពលកម្មកម្ពុជាជួប​ ជាមួយប្រមុខរង សហព័ន្ធអត្តពលកម្មអាស៊ី

85

ភ្នំពេញ៖នារសៀលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០លោកអ៊ុក សិទិ្ធជាតិប្រធានសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្តបានជួបពិភាក្សាជា

មួយលោក Suarpong Ariyamon gkol អនុប្រធាន និងលោក Shuggumarran  ជាអគ្គលេខាធិការនៃសហព័ន្ធអត្តពលកម្មអាស៊ីដែលជំនួបនោះ

ផ្ដោតជាសំខាន់លើការៀបចំស៊ីហ្គេមឆ្នាំ២០២៣ ។

លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្តបានប្រាប់ឲ្យដឹងថា គោលបំណងលោកអនុប្រធាន និងអគ្គលេខាធិការរបស់សហព័ន្ធអត្តពលកម្មទ្វីបអាស៊ីគឺចង់ដឹងពីស្ថានភាពសហព័ន្ធអត្តពលកម្មកម្ពុជាក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាSEA GAMES ២០២៣ដូចជាវិញ្ញាសានិងសម្ភារប្រកួតតើមានគ្រប់គ្រាន់ឬនៅតែកម្ពុជាត្រូវតែមានឧបករណ៍សម្រាប់ប្រកួតឲ្យបានគ្រប់

គ្រាន់នាឆ្នាំ២០២៣។

សូមបញ្ជាក់ថាប្រភេទកីឡាអត្តពលកម្មមានជាង៤០វិញ្ញាសាហើយមានវិញ្ញាសាជាច្រើនដែលកម្ពុជានៅមិនទាន់បានលេងដោយ

​មូលហេតុខ្វះខាតសម្ភារៈ រួមជាមួយទីលានមិនតែប៉ុណ្ណោះវិញ្ញាសាមួយចំនួនកម្ពុជាមិនមានសមត្ថភាពលេងទៀតផង ។កីឡាអត្តពលកម្ម

​កម្ពុជានៅមិនទាប់ប្រៀបធៀបជាមួយប្រទេសក្នុងតំបន់បាននៅឡើយទេ ។

បន្ទាប់ពីការដួលរលំនៃរបបប៉ុល ពតទាំងនៅក្នុងអូឡាំពិកហ្គេម អាស៊ីហ្គេម និង ស៊ីហ្គេមកម្ពុជានៅមិនទាន់ដណ្ដើមបានមេដាយ

​នៅឡើយទេ។ទោះជាយ៉ាងណាក៏គុនផលមានការប្រែប្រួលទៅក្នុងថិរវរលាល្អជាបន្តបន្ទាប់តែការដណកដើមមេដាយវានៅតែជារឿងលំបាក

ដដែល ៕

 

 

អត្ថបទដែលជាប់ទាក់ទង