ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខែលការពារមីស៊ីលរបស់ អារ៉ាប៊ី សាអូឌីត បាញ់កម្ទេចមីស៊ីលជាច្រើនគ្រាប់ របស់ពួកឧទ្ទាមហ៊ូទី

58

 

អារ៉ាប៊ី សាអូឌីត ៖ អ្នកនាំពាក្យកងកម្លាំងចម្រុះ របស់ប្រទេស អារ៉ាប៊ី សាអូឌីត បានប្រកាសនៅថ្ងៃទី២១ កុម្ភៈនេះថា ខែលការពារមីស៊ីលរបស់ខ្លួន បានបាញ់កម្ទេចមីស៊ីលជាច្រើនគ្រាប់ របស់ពួកឧទ្ទាមហ៊ូទី នៅប្រទេសយេមែន ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលនេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ អារ៉ាប៊ី សាអូឌីត SPA ។

អ្នកនាំពាក្យដដែលបានបន្តថា ពួកឧទ្ទាមហ៊ូទី បានបាញ់មីស៊ីលជាច្រើនគ្រាប់ ចេញពីទីក្រុង Sanaa ប្រទេសយេមែន សំដៅទៅកាន់ទីក្រុងរីយ៉ាត ប្រទេស អារ៉ាប៊ី សាអូឌីត ប៉ុន្តែប្រព័ន្ធការពារដែនអាកាស អារ៉ាប៊ី សាអូឌីត បានបាញ់ទម្លាក់ទាន់ពេលវេលា ។

សូមបញ្ជាក់ជូនថា សង្គ្រាមស៊ីវិលនៅប្រទេសយេមែន គឺជាសង្គ្រាមតំណាង រវាងប្រទេសអ៊ីរ៉ង់ និង អារ៉ាប៊ី សាអូឌីត ដោយអ៊ីរ៉ង់គាំទ្រពួកឧទ្ទាមហ៊ូទី ហើយ អារ៉ាប៊ី សាអូឌីត គាំទ្រកងកម្លាំងរដ្ឋាភិបាលយេមែន៕

អត្ថបទដែលជាប់ទាក់ទង