ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដុតកម្ទេចចំណីអាហារខូចគុណភាព និងមានសារធាតុគីមីជាង១០០តោន នៅខេត្តកំពង់ស្ពឺ

182

កំពង់ស្ពឺ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីដុតកម្ទេចចំណីអាហារខូចគុណភាព-ខុសច្បាប់ ដោយមានសារធាតុគីមីជាង១០០តោន នៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ។

ពិធីដុតកម្ទេចចំណីអាហារ ខូចគុណភាព-ខុសច្បាប់ ដោយមានសារធាតុគីមី ជាង១០០តោន នៅស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ។

បើ

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបញ្ជាក់ថា ចំណីអាហារខូចគុណភាព-ខុសច្បាប់ដោយមានសារធាតុគីមីទាំងនេះ ត្រូវបានសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម បានបង្ក្រាប និងរឹបអូសពីជនល្មើស ដែលចរាចរ ស្តុកទុក ផលិត និងចែកចាយខុសច្បាប់ នាពេលកន្លងមក។ ពិធីនេះ ក៏នឹងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងពាក់ព័ន្ធ តំណាងអង្គទូត ស្ថាប័នតុលាការ អង្គភាពនានា អាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ និងវិស័យឯកជនផងដែរ។

តាមសេចក្តីប្រកាស ការកម្ទេចផលិតផលចំណីអាហារខូចគុណភាព ខុសច្បាប់ ដែលមានសារធាតុគីមីប៉ះពាល់ ដល់សុខភាព ទាំង ត្រូវបានអនុវត្តតាមការបង្គាប់ របស់តុលាការ ឲ្យធ្វើការកម្ទេចចោល ៕

អត្ថបទដែលជាប់ទាក់ទង