ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនទីទ័លក្រ​ ចំនួន៣០គ្រួសារ នៅច្បារអំពៅទី១ បានទទួលអំណោយកាកក្រហម

194

ភ្នំពេញ៖លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានប្រាប់អោយដឹងថាដោយនៅព្រឹកថ្ងៃទី ២១ ខែ​ កុម្ភៈ ឆ្នាំ ២០២០នេះ
ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដែលដឹកនាំដោយ លោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅនិងក្រុមករងារ បានចុះមកសាកសួរសុខទុក្ខនិងនាំយកនូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានទៅចែកជូនដល់ដៃប្រជាជនដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ដែលរស់នៅសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
លោកស្រី ហេង សុវត្ថា ប្រធានអនុសាខា កាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារទាំង
អស់ ព្រមទាំងបានគូសបញ្ជាក់ថា៖
ទីណាមានការលំបាក ទីនោះមានកាកបាទ
ក្រហមកម្ពុជា ចុះទៅជួយជានិច្ចជាក់ស្តែងដូចជាពេលនេះ ឬថ្ងៃនេះជាដើមគឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិន
ប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ជាមួយនោះដែរក៏បានផ្ដាំផ្ញើដល់លោកយាយលោកតាបងប្អូនទាំងអស់ឲ្យរក្សានូវអនាម័យល្អពោលគឺ ផឹកស្អាត ហូបស្អាត រស់នៅស្អាត នឹងខិតខំប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យល្អប្រសើរឡើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង