ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចដាក់កម្លាំងត្រួតពិនិត្យ រថយន្តធុនធំតាមផ្លូវជាតិលេខ១រកឃើញអ្នកបើករថយន្ត មានសារធាតុណៀន៥នាក់

124

 

ភ្នំពេញ៖លោកឡូ ភារម្យ អធិការរងប៉ូលិសខណ្ឌច្បារអំពៅទទួលបន្ទុកកសរងារបង្រ្កាបគនរឿងញៀនបានអោយដឹងថានៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នេះកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ ដែលដឹកនាំការងារនេះដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចម្រុះដោយដាក់គោលដៅត្រួតពិនិត្យចររាចរណ៍ដើម្បីត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធំ ពិសេសរថយននតកុងតឺន័រនៅមុខកនលោងទ្វារវត្តចំប៉ា លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់​ក្បាលកោះ លោកឡូ ភារម្យអធិការរងខណ្ឌច្បារអំពៅបានអោយដឹងទៀតថាជាលទ្ធផល​៖បានត្រួតពិនិត្យរថយន្តធុនធំរកសារធាតុញៀនបានចំនួនសរុប៦៣ គ្រឿង ក្នុងនោះដោយរកឃើញអ្នកបើកបរមានសារធាតុញៀន បានចំនួន០៥នាក់ ហើយបានបញ្ជូនទៅអធិការនគរបាលខណ្ឌចាត់ការតាមនីតិវិធីច្បាប់ផងដែរ។
ជាមួយគ្នានេះដែរក្នុងនាមមហាជនទូទៅដែលជាអ្នកប្រើប្រាស់ផ្លូវជាតិលេខ១ចេញចូលមកកាន់រាជធានីភ្នំពេញនិងពីភ្នំពេញទៅតាមបណ្ដាខេត្តនានាពិសេសខេត្តស្វាយរៀងដោយសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងចម្រុះខណ្ឌច្បារអំពៅដោយបានយកចិត្តទុកដាក់ពីសុវត្ថិភាពដល់អ្នកដំណើរដោយបានដាក់គោលដៅចុះត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោកនិងពិនិត្យចំពោះឡានធុនធំដោយសំដៅរកអ្នកបើកបរឡានដែលមានសារធាតុនៅក្នុងខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ផងដែរហើយពួកគាត់ស្នើរអោយសមត្ថកិច្ចអាជ្ញាធរខណ្ឌច្បារអំពៅបន្តធ្វើការងារនេះជាប្រចាំអោយដូចភ្លៀងរលឹមចៀសវាងចុះធ្វើដោយច្បោលៗនោះ៕

អត្ថបទដែលជាប់ទាក់ទង