ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជនជាតិចិន២នាក់ ដេកកំពុងតែលក់ស្រួល ហុយផ្សែង រត់អោយគេឯងជួយ

64

ភ្នំពេញ : បុរសជនជាតិចិន២នាក់កំពុងដេកលក់លង់ស្រួលស្រាប់តែក្នុងបន្ទប់ដេកហុយផ្សែងខ្មៅរត់ចុះមកខាងក្រោមស្អែកលើដៃអោយគេឯងជួយអន្តរាគមន៍បង្ករការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង១០នាទី តាមផ្លូវបាសាក់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយសង្ស័យឆ្លងចរន្តអគ្គិសនី នៅជាន់ទី២ នៃហាងសាច់អាំង៨ទិស ។

បើតាមលោក ថេង សុថុល អភិបាលខណ្ឌចំការមន ដែលបានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ និងបានសួរនាំថា តើមានមនុស្សនៅជាន់ទី២នេះទេ ។ ប៉ុន្តែមិនមាននរណាម្នាក់នៅលើអគារនេះទេក្រោយកើតហេតុមាមចំនួន២នាក់ចិនបានស្នាក់នៅតែចុះមកអស់ហើយ។ ជាមួយគ្នានេះ ក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដើម្បីបាញ់ពន្លត់អគ្គិភ័យនេះ ដោយប្រើប្រាស់អស់មួយគ្រឿង ក៏រលត់ទៅវិញ ។
ប្រភពព័ត៌មានរបស់នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានអោយដឹងថា ការឆាបឆេះផ្តើមពីឆ្លងចរន្តអគ្គិសនីនេះ ពុំមានការខូចខាតច្រើននោះទេ ព្រោះសមត្ថកិច្ចយើងបានចុះអន្តរាគមន៍បានទាន់ពេលវេលា ។ ការដែលសមត្ថកិច្ចចេញអន្តរាគមន៍ទាន់ពេលនេះ ដោយហេតុថា មានជនជាតិចិនដែលស្នាក់នៅកន្លែងកើតហេតុ រត់ចេញក្រៅហៅអោយសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗ ក្នុងប្រតិបត្តិការចុះអន្តរាគមន៍នេះ ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ៣គ្រឿង និងរថយន្តរបស់ស្នងការរាជធានីភ្នំពេញ ១គ្រឿង និងបានប្រើប្រាស់ទឹកអស់១គ្រឿង ក៏រលត់ទៅវិញ មិនបានរាលដាលដល់ផ្ទះជិតខាងឡើយ ។មូលសន្និដ្ឋានជំហានដំបូងឆ្លងចរន្តអគ្គិសនីតែទប់ស្កាត់ទាន់ពេលវេលា ។

អត្ថបទដែលជាប់ទាក់ទង