ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រោយពីធ្លាក់ ចុះខ្លាំងឡុង ជិនបង្ហាញមុខជាថ្មី

71

ភ្នំពេញ៖អ្នកប្រដាល់ឡុង ជិនដែលមួយរយៈចុងក្រោយនេះបានថ្វើឲ្យអ្នកគាំទ្ររបស់គេខកចិត្តជាច្រើនលើកច្រើនសារនោះក៏
បាត់មុខមួយរយៈតែពេលនេះគេបានបង្ហាញខ្លួនមកវិញដោយជួបប្រកួតជាមួយអ្នកប្រដាល់ថៃសេន មរកត(Sen Morokorth)លើសង្វៀនអធិ
រាជកម្លាំងរេដអានរបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៣កុម្ភៈ ។
ឡុង ជិនមួយរយៈនេះគេប្រកួតចាញ់អ្នកប្រដាល់ស្រករក្រោយជាច្រើនរូបដែលកាចាញ់ផ្ទួនៗនេះបានធ្វើឲ្យអ្នកគាំទ្ររបស់គេស្រ
ងាកចិត្តជាខ្លាំង ។បន្ទាប់ពីលាក់ខ្លួនសម្ងំហ្វឹកហាត់មួយរយៈមកនោះពេលនេះឡុង ជិនបង្ហាញខ្លួនមកវិញតែមិនដឹងធាគេបង្ហាញខ្លួនក្នុងភាព
កំសោយ ឬ ក៏ខ្លាំងនោះទេ ។
តាមពិតអ្នកប្រដាល់កម្ពុជារូបនេះគេមានផ្លែវ៉ៃល្អ រហ័សដែលកន្លងមកការប្រកួភាគច្រើនគេតែងតែផ្ដួលគូប្រកួតបានមុបទឹកទី
៥ទៀតផង ។ចំពោះការស្រុតចុះនេះទំនងជាគេខ្ជីខ្ជារក្នុងការហ្វឹកហាត់ហើយមើលទៅបានជាសូម្បីតែអ្នកប្រដាល់ដែលគ្មានឈ្មោះបោះ
សម្លេងសោះក៏គេវ៉ៃចាញ់ដែរ ។ពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ចំពោះសេន មរកតនេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ ។ មិនដឹងថាគេខ្លាំង ឬ ខ្សោយនោះទេតែ
គេហ៊ានប្រកួតជាមួយឡុង ជិនបែបនេះទំនងជាមិនអន់ឡើយ ។
អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៥ដង និងចាញ់១០ដង ។ចំពោះឡុង ជិនវិញគេមានប្រវត្តិប្រកួតចំនួន
៨៤ដង ឈ្នះ៦៤ដង ចាញ់១៨ដង និងស្មើពិន្ទុ២ដង ។នៅក្នុងការប្រកួតលើកនេះឡុង ជិនអាចស្ដារមុខមាត់បានវិញដែរឬទេ ?
ម៉ន សាម៉េតក្លិបកងចក្ររាជសីហ៍ប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះប៊ូ វី(Bou Vy)ដោយពួកកេប្រកួតរគ្នាក្នុងប្រភេទទម្ងន់៦០គីឡូ
ក្រាមដែរ ។
សាម៉េតជាអ្នកប្រដាល់ចិត្តធំ ក្លាហាននិងមានផ្លែវ៉ៃចេញល្អរហ័សតែអ្នកប្រដាល់រូបនេះចូលចិត្តកេងបន្លំបន្ថែមលើគូប្រកួតក្នុង
ខណៈដែលគូប្រកួតដួល ឬ ក្រោយពេលអាជ្ញាកណ្ដាលឃាត់ទៅហើយនោះ ។មួយរយៈនេះនៅលើសង្វៀនប្រកួតសាម៉េតតែងតែបានទទួល
លទ្ធផលល្អភាគច្រើន ។
ចំពោះប៊ូ វីវិញគេក៏ឧស្សាហ៍ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរម្ដងម្កាលដែរ ។គេជាអ្នកប្រដាល់ដែលមានចរឹតស្ប់ស្ងាត់តែគេមិន
មែនចាអ្នកប្រដាល់ដែលកំសោយនោះឡើយ ។កាលមកប្រកួតនៅស្រុកខ្មែរកន្លងមកគេមានឈ្នះមានចាញ់ជាធម្មតា ។ សម្រាប់លើកនេះ
ទាំងម៉ន សាម៉េត ទាំង ប៊ូ វីពិតជាទទួលការងារធ្ងន់ដូចគ្នាហើយ ។
សាម៉េតមានប្រវត្តិប្រកួតចំនួន១៤៨ដង ឈ្នះ១០៩ដង ចាញ់៣៣ដង និងស្មើពិន្ទុចំនួន៦ដង ។ចំពោះអ្នកប្រដាល់ថៃប៊ូ វីវិញគេ
មានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៧៥ដង ចាញ់១៧ដង និងស្មើពិន្ទុ១ដង ។ជំនួបមួយនេះមិនដឹងថាម៉ន សាម៉េតបន្ថឬមស្ថិតិឈ្នះក្នុងកំណត់
ត្រាប្រកួតរបស់ខ្លួនឬក៏យ៉ាងណានោះទេ ។
ជុះនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះវីរៈ សុខខួចក្លិបពន្លឺថ្មីនៃសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតជាមួយអ្នកប្រដាល់
ប៉ុក វិបុលក្លិបទ័ពឆ័ត្រយោង៩១១ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ថន ភឿតក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយផាន រះក្លិបជ្រៃសែនជ័យខេត្ត
កំពង់ស្ពឺដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អ្នកប្រដាជើងចាស់ដែលគ្មានកេរ្តិ៍ឈ្មោះផៃ គឹមហឿតក្លិបគីសែមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីឌុន សុភុតក្លិបអេ ភូថង
កីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង