ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គង់សំបូរខ្ទាតចេញ ពីការប្រកួតទាំងសោកស្ដាយ

64

ភ្នំពេញ៖អ្នកប្រដាល់គង់ សំបូរក្លិបគុហារព្រហ្មជ័យបានខ្ទាតចេញពីការប្រកួតប្រជែងយកកៅអីដើម្បីបន្តទៅជុំទី៣នៃព្រឹត្តិ្កការណ៍

TV5 Boxing Knock-Out Serieបន្ទាប់ពីប្រកួតចាញ់អ្នកប្រដាល់សោម វិឆ័យក្លិបពន្លឺវិបុលនាយប់ថ្ងៃទី២២កុម្ភៈ ។

អ្នកប្រដា់ទាំង២រូបនេះកាលពីអតីតកាលគេធ្លាប់ជួបប្រកួតគ្នាជាញឹកញាប់ដោយមានឈ្នះមានចាញ់ទៅវិញទៅមកហើយនៅក្នុង

​ការប្រកួតជម្រុះជុំទី២នេះពួកគេសុទ្ធតែសម្លៀងកែង និងកណ្ដាប់ដៃដើម្បីប្រជែងយកជ័យជំនះដូចៗគ្នា ។សំបូរខ្ពស់ជាងវិឆ័យមែនតែការ

​វ៉ៃចេញរបស់គេមិនអស្ចារ្យជាងវិឆ័យឡើយ ។

វិឆ័យមុខរឹងជាងមិនតែប៉ុណ្ណោះកណ្ដាប់ដៃ និងកែងរបស់គេវ៉ៃចេញបានល្អជាងសំបូរ ។សំបូរជាអ្នកប្រដាល់ដែលខ្លាចមុខរីឯ

​វិឆ័យកណ្ដាប់ដៃរបស់គេបានធ្វើឲ្យសំបូរមានការលំបាកក្នុងការការពារជាខ្លាំង ។អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែពូកែទាត់ផ្កាប់ចានដូចគ្នា

ព្រោះកន្លងមកនរណាជួបជាមួយសំបូរ ឬ វិឆ័យបើហ៊ានតែប្រហែសគេនឹងសន្លប់ដោយសារការទាត់ផ្កាប់ចានជាមិនខាន ។

ការប្រកួតដែលមានតែ៣ទឹកនោះវិឆ័យមានប្រៀបលើសំបូរតែបន្តិចបន្តួចប៉ុណ្ណោះ ។គង់ សំបូរខ្ទាតរចេញពីការប្រកួតត្រឹមនេះ

ក្នុងខណៈដែលវិឆ័យត្រៀមខ្លួនឡើងប្រកួតបន្តនៅវគ្គជម្រុះជុំទី៣ទៀតនោះ ។

រឿម វណ្ណៈក្លិបអប់រំកាយស្រុកអន្លង់វែងទោះបីគេបានទទួលកៅអីសម្រាប់វគ្គជម្រុះជុំទី៣ដោយសារគូប្រកួតរបស់គេគឺសារឿន

​ចាន់ក្លិបតាព្រហ្មមានជ័យមានរបួសក៏ពិតមែនក៏គេត្រូវតែបញ្ចេញកម្លាំងប្រកួតជាមួយអ្នកប្រដាល់សំ អានក្លិបទ័ពឆ័ត្រយោង៩១១ដែរ ។

ការប្រកួតនេះទោះបីវណ្ណៈឈ្នះ ឬ ចាញ់ក៏គេមានកៅអីដើម្បីឡើងទៅប្រកួតបន្តនៅជុំទី៣ដោយស្វ័យប្រវត្តិទៅហើយ ។ក្នុងការប្រ

​កួតនេះវណ្ណៈពិតជាវ៉ៃបានអស្ចារ្យបានដោយពិន្ទុ ។

នៅវគ្គជម្រុះជុំទី៣រឿម វណ្ណៈត្រូវតស៊ូជាមួយសោម វិឆ័យ ។ការប្រកួតជម្រុះពីមួយជុំទៅមួយជុំកាន់តែអស្ចារ្យ។ទាំង វិឆ័យ ទាំង

​វណ្ណៈសុទ្ធតែអះអាងថាគេត្រូវតែឆ្លងឲ្យផុតជុំទី៣ឲ្យបានដូចគ្នា ។ពិតជាអស្ចារ្យមែន ។

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់បរទេសវិញនោះនី សុភីក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃក្លា ឃុនស៊ឹក

(Kla Khunsoek)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧១គីឡូក្រាម។

តាមពិតក្លា ឃុនស៊ឹកត្រូវជួបប្រកួតជាមួយរឿង សោភ័ណ្ឌក្លិបម្កុដរាជសីហ៍តែមិនដឹងជាមូលហេតុយ៉ាងណានោះទេស្រាបើតែគេ

​ប្ដូរដាក់នីសុភីឲ្យប្រកួតជាមួយក្លា ឃុនស៊ឹកទៅវិញ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា៥ទឹកពេញដែលលទ្ធផលចុងក្រោយបានត្រឹមស្មើ

​ពិន្ទុគ្នាប៉ុណ្ណោះ ។

ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះសៀវ ង៉ុយក្លិបកងពលធំអន្តរាគមន៍លេខ២ប្រើពេលតែ

​មួយទឹកប៉ុណ្ណោះផ្ដួលអ្នកលេងកណ្ដាប់ដៃភួង ពិសិដ្ឋក្លិបតាឡីដំរីមានរិទ្ធឲ្យបោះបង់ចោលការប្រកួត ។

គ្រាន់តែទឹកទី១ចាប់ផ្ដើមសៀវ ង៉ុយទាត់សន្ធាប់លើពិសិដ្ឋធ្វើឲ្យអាជ្ញាកណ្ដាលរាប់៨ បន្ទាប់មករាបចាលើកទី២ក្នុទឹកតែមួយហើយ

​បន្ទាប់ពីសៀវ ង៉ុយទាត់ម្ដងទៀតនោះអាជ្ញាកណ្ដាលមិនរាប់ទៀតឡើយគឺបញ្ឈប់មិនឲ្យ្រកួតបន្តមុនស្នូរជួងបញ្ចប់ទឹកទី១តែម្ដង ៕

 

 

អត្ថបទដែលជាប់ទាក់ទង