ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាងហែលទឹក ស្រុកកោះធំ បញ្ចប់ការសាងសង់

66

ភ្នំពេញ៖អាងហែលទឹកស្រុកកោះធំខេត្តកណ្តាលដែលសាងសង់ឡើងតាមលក្ខណះស្តង់ដារនោះពេលនេះបានបញ្ចប់ការសាងសង់ជាស្ថាពរហើយ បន្ទាប់ពីការកែសម្រួលបច្ចេកទេសរួចរាល់ ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានដឹកនាំសមាជិកសហព័ន្ធខ្មែរកីឡាហែលទឹករួមដំណើរជាមួយមន្រ្តីក្រសួងសាធារណការបានចុះទៅត្រួតពិនិត្យកាលពីចុងសប្ដាហ៍កន្លង

មក ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការសាងសង់អាងហែលទឹកស្រុកកោះធំ បានបញ្ចប់ជាផ្លូវការហើយទៅតាមស្តង់ដារអាងហែលទឹកកម្រិតអន្តរជាតិខ្នាតតូច ។

អាងហែលទឹកនេះ សាងសង់ឡើងទៅតាមស្តង់ដារបច្ចេកទេស និងទំហំមានទទឹង២០ម៉ែត្រ បណ្តោយ២៥ម៉ែត្រតាមខ្នាត ដែលអាចរៀបចំការប្រកួតកម្រិតអន្តរជាតិខ្នាតតូច និងសម្រាប់ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនីហែលទឹក ស្រុកកោះធំ ខេត្តកណ្តាល ក្នុងការត្រៀមការប្រកួតកីឡាជាតិលើកទី៣ ដែលនឹងប្រព្រឹត្តធ្វើចាប់ថ្ងៃទី៤ ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ ។

លោកបន្តថា អាងហែលទឹកនេះ មានបន្ទប់ទឹកសម្រាប់កីឡាករ-កីឡាការិនីហែលទឹកប្រើប្រាស់ ការិយាល័យធ្វើការរបស់មន្ត្រី  បន្ទប់បច្ចេកទេស (ប្រើប្រាស់សម្រាប់បញ្ជាការប្រកួត) និង ទីលានអង្គុយទស្សនាដែលមានដំបូលការប្រកួត។

គួរបញ្ជាក់ថា អាងហែលទឹកនេះស្ថិតនៅក្នុងបរិវេណកីឡដ្ឋានស្រុកកោះធំ ក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដែលចំណាយថវិកាអស់សរុបប្រមាណ៣០ម៉ឺនដុល្លារអាម៉េរិកសម្រាប់សិស្សានុសិស្សក៏ដូចជាកីឡាករហែលទឹកអាចហ្វឹកហាត់កីឡាដើម្បីសុខភាព និង ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នោះ៕

អត្ថបទដែលជាប់ទាក់ទង