ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង អមតាមអតីតផ្លូវរថភ្លើង

238

ភ្នំពេញ ៖ អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងអមតាមអតីតផ្លូវរថភ្លើងស្ថិតក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវនាម៉ោង៩និង២០នាទីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០ ។ បន្ទាប់ពីរថយន្តពន្លត់និងបង្ការអគ្គីភ័យប្រើប្រាស់ទឹកអស់ជាច្រើនគ្រឿងរួចមកធ្វើឲ្យអគ្គីភ័យបានរលត់វិញទាំងស្រុងក្នុងរយៈពេលប្រមាណជាង១ម៉ោងក្រោយមក។

បើតាមរបាយការណ៍បឋមស្តីពីករណីអគ្គីភ័យឆាបឆេះផ្ទះ គឺបណ្តាលអោយឆេះផ្ទះអស់ចំនួន១៥ខ្នងផ្ទះ និង៨០បន្ទប់ជួល ។ មូលហេតុបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ពេលកំពុងដាំសម្លរ ទើបបង្កជាអគ្គិភ័យឆាបឆេះបែបនេះ ។

ចំពោះអ្នកគ្រោះថ្នាក់ គឺមិនបណ្ដាលអោយមានមនុស្សស្លាប់ នឹងរបួសឡើយ។ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ៤៣/៤៣គ្រឿង។ អគ្គីភ័យខាងលើបានរលត់ទាំងស្រុងនៅវេលាម៉ោង ១០: ៣០នាទី ថ្ងៃដ៏ដែល។

​តាម​របាយការណ៍​របស់សមត្ថកិច្ចបាន​ឲ្យ​ដឹង​ថា​ ការឆាបឆេះនេះ បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​១៥​ល្វែង​ ប្រហែល​១៦០​បន្ទប់​ ស្មើនឹង​១៦០​គ្រួសារ​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​ និងមិនមានអ្នករងរបួសនោះទេ ។

សូមរំលឹកថា កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី៦​ ខែមករា​ ឆ្នាំ​២០២០​ មានអគ្គិភ័យឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអមតាមផ្លូវរថភ្លើងសង់ពីឈើប្រក់ស័ង្កសី អស់ ១៥ល្វែង ប្រមាណជា១៦៥បន្ទប់ ស្មើ​១៦៥គ្រួសារ ​ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្រុម​ទី​០១​ ភូមិសាមគ្គី សង្កាត់​ទួល​សង្កែ​ទី​១​ ខណ្ឌឫស្សីកែវ​ ៕

អត្ថបទដែលជាប់ទាក់ទង