អនុវត្តដីការ រឿងក្រុមហ៊ុនធ្វើអគារទំនើប យឺតនិងខុសកិច្ចសន្យា ហើយផ្ទុះការតវ៉ាកម្មករសំណង់ និងបង្កហិង្សា យកសាំងស្រោចខ្លួនបម្រុងដុតខ្លួន
ភ្នំពេញ : អាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញ ចុះអនុវត្តដីការសម្រេចចាត់ចែងជាបណ្ដោះអាសន្ន លេខ៥៦ ចុះថ្ងៃទី១៤ កុម្ភ: ឆ្នាំ ២០២០ តែពេលអនុវត្តក៏មានការផ្ទុះការតវ៉ា និងហិង្សាពីកម្មករសំណង់ទាមទារបើកប្រាក់ខែ និងយកសាំងបម្រុងដុតខ្លួន។ កើតហេតុនាព្រឹកថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ ២០២០ ក្នុងអគារការដ្ឋានកំពុងសាងសង់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
អាជ្ញាធរបានប្រាប់ថា លោក សុខ ចន្ថា អាជ្ញាសាលានៃដំបូងរាជធានីភ្នំំពេញ បានដឹកនាំគណៈកម្មាការចម្រុះ រួមមាន សាលាខណ្ឌចំការមន អាវុធហត្ថរាជធានីភ្នំំពេញ នគរបាលខណ្ឌចំការមន កម្លាំងកងរាជអាវុធខណ្ឌចំការមន សាលាសង្កាត់ទន្លេបាសាក់ ប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់
ចុះអនុវត្តដីកាសម្រេចចាត់ចែង ជាបណ្តោះអាសន្ន លេខ៥៦ធដរ ចុះថ្ងៃ ១៤ កុម្ភៈ ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចការដ្ឋានសំណង់ ស៊ីណូហ្រ្គេតវ៉ល ដីឡូតិ៍លេខ៨ ផ្លូវក្រសួងការបរទេស ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឲ្យកម្មករខ្មែរប្រហែល២០នាក់ និងមេការសំណង់ចិនស្នើឲ្យចេញពីក្នុងការដ្ឋាននោះ ។ តែភ្លាមៗនោះ ក៏កម្មករមានខ្មែរមានជនជាតិចិន ផ្ទុះការតវ៉ានិងបង្កហិង្សាជាក់ស្ដែង បុរសជនជាតិចិនម្នាក់ បានយកសាំងចំនួន១លីត្រកន្លះ មកចង់ស្រោចពេញខ្លួនប្រាណ តែអាជ្ញាធរក៏ទៅសម្របសម្រួលជាមួយបុរសនោះ និងលួងលោមយកសាំងចេញពីដី និងឲ្យអ្នកបកប្រែភាសាចិន កុំឲ្យធ្វើបែបនេះ វាគ្រោះថ្នាក់ដល់អាយុជីវិត និងប៉ះពាល់អ្នកដទៃទៀត ។
លោក លុយ ចន្ទផល តំណាងឲ្យម្ចាស់ការដ្ឋានទីប្រឹក្សាផ្នែកច្បាប់ បានប្រាប់អ្នកសារព័ត៌មានជាសាធារណៈកុំឲ្យមានការយល់ច្រលំ ការអនុវត្តដីការបណ្ដោះ គឺទាមទារយកការដ្ឋានមកវិញ ដោយក្រុមហ៊ុនដេញថ្លៃឲ្យមេការសាងសង់អគារចំនួនកម្ពស់៥៥ជាន់ ជាអគារទំនើប ក៏ប៉ុន្តែធ្វើយឺតនិងខុសកិច្ចសន្យា ចំណែកអគារក៏ផ្អាកសាងសង់ជាច្រើនថ្ងៃដែរ ក៏បានប្ដឹងទៅតុលាការ ដើម្បីស្នើយកអគារមកវិញ និងដេញថ្លៃឲ្យក្រុមហ៊ុនផ្សេង ដើម្បីបន្តការសាងសង់អគារទំនើបនេះឆាប់រួចរាល់ ។ តែរឿងកម្មករតវ៉ាគាត់ គិតថាត្រូវដោយទាមទារបើកប្រាក់គាត់។ សូមបញ្ជាក់ថា កម្មករសំណង់មានជនជាតិចិន និងជនជាតិខ្មែរ ក៏មកតវ៉ាជាមួយការសាងសង់ វាមិនពាក់ព័ន្ធនោះទេ ពីព្រោះគាត់ជាម្ចាស់អគារមិនមែនអ្នកម៉ៅការសំណង់ ទើបត្រឹមត្រូវ ៕