ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលសម្រេចចេញមលិខិតផ្លូវការ ប្រាប់ឲ្យគ្រឹះស្ថានអង្គរ​ អនុត្តន៍ការបន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរ

90

សៀមាប៖ដើម្បីអនុវត្តវិធានការសម្រួលនិងឆ្លើយតបចំពោះផលប៉ះពាល់មកលើវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចេញលិខិតផ្លូវការមួយប្រាប់ឲ្យគ្រឹះស្ថានអង្គរអនុត្តន៍ការបន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរដែលទិញសំបុត្រចូលទស្សនាអង្គរ។

ក្នុងលិខិតរបស់ក្រសួងសេដ្ឋកិច្ចបានញ្ជាក់ថារាជរដ្ឋាភិបាលបានសម្រេចពន្យារយៈពេលចូលទស្សនាតំបន់អង្គរសម្រាប់ភ្ញៀវទេសចរបរទេសតាមប្រភេទសំបុត្រដូចខាងក្រោម៖សំបុត្រសម្រាប់រយៈពេល១ថ្ងៃអាចចូលទស្សនាបានរយៈពេល២ថ្ងៃ។សំបុត្រសម្រាប់រយៈពេល៣ថ្ងៃអាចចូលទស្សនាបានរយៈពេល៥ថ្ងៃ។សំបុត្រសម្រាប់រយៈពេល៧ថ្ងៃអាចចូលទស្សនាបានរយៈពេល១០ថ្ងៃ។

ដោយការអនុវត្តន៍បន្ថែមចំនួនថ្ងៃជូនភ្ញៀវទេសចរនេះមានរយៈពេល៤ខែចាប់ពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០តទៅ។

ចំណែកប័ណ្ណចូលទស្សនាតំបន់អង្គរគឺរក្សាតម្លៃនៅដដែលក្នុងនោះគឺ  ប័ណ្ណចូលទស្សនា១ថ្ងៃតម្លៃ៣៧ដុល្លារបណ័្ណចូលទស្សនា៣ថ្ងៃមានតម្លៃ៦២ដុល្លារ  និងបណ័្ណចូលទស្សនា៧ថ្ងៃមានតម្លៃ៧២ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង