ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំរុញឲ្យមានការលើកកម្ពស់ ការប្រើប្រាស់រថយន្តថ្មី ព្រមទាំងនាំចូលនូវម៉ាករថយន្តល្បីៗតម្រូវទីផ្សារកម្ពុជា

129

ភ្នំពេញ៖

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានលើកទឹកចិត្តឲ្យសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបន្តការវិនិយោគនៅកម្ពុជាព្រមទាំងនាំមកនូវម៉ាករថយន្តល្បីៗដើម្បីបម្រើតម្រូវការដ៏សម្បូរបែបនៅកម្ពុជា។

នៅរសៀលថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០លោកប៉ានសូរស័ក្ដិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានទទួលជួបជាមួយសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា(Cambodian Automotive Industry Federation) ដើម្បីពិភាក្សាការងារមួយចំនួនទាក់ទងនឹងវិស័យយានយន្តនៅកម្ពុជា។

អង្គប្រជុំបានពិភាក្សាអំពីចំណុចមួយចំនួនរួមមានការលើកកម្ពស់ការប្រើប្រាស់រថយន្តថ្មីតាមរយៈការផ្សព្វផ្សាយនិងចូលរួមពិព័រណ៍នានាការចូលរួមរបស់សហព័ន្ធក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងសកម្មភាពដទៃទៀតសម្រាប់ប្រយោជន៍សង្គម។

ជាមួយនោះដែរឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបន្តការវិនិយោគនៅកម្ពុជាព្រមទាំងនាំមកនូវម៉ាករថយន្តល្បីៗដើម្បីបម្រើតម្រូវការដ៏សម្បូរបែបរបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង