ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រីផ្សោតមួយក្បាលត្រូវគេអារកសម្លាប់ រួចយកមកបោះចោលនៅក្រោមស្ពានកោះពស់

59

ខេត្តព្រះសីហនុ៖ត្រីផ្សោតមួយក្បាលត្រូវគេអារសម្លាប់រួចយកមកបោះចោលនៅក្រោមស្ពានកោះពស់ហើយបើតាមពលរដ្ឋដែលផ្ញើរូបភាពមកប្រាប់ថាខ្មោចត្រីផ្សោតសមុទ្រដែលមានស្នាមអារនេះប្រទះឃើញនៅរសៀលថ្ងៃ២៥កុម្ភៈ២០២០។

បើតាមពលរដ្ឋដដែលដែលដកស្រង់សម្តីពីអ្នកនៅក្បែរនោះអះអាងថាត្រីផ្សោតមួយក្បាលនេះជាប់មងអ្នកនេសាទហើយទំនងជាត្រូវគេអារសម្លាប់ក្រោយគេដោះចេញពីមងរួចទោះជាយ៉ាងនេះក្តីមិនមានការអះអាងបញ្ជាក់បន្ថែមថាត្រីផ្សោតមួយក្បាលនេះងាប់ជាមួយស្នាមអារមុនពេលជាប់មងឬក៍ជាប់មងហើយបានគេអារក្រោយឬយ៉ាងណានោះទេនិងថាសាកសពត្រីផ្សោតសមុទ្រមួយនេះត្រូវគេទុកចោលនៅក្រោមស្ពានកោះពស់មិនមានអ្នកចេញមុខទទួលខុសត្រូវថាជាកម្មសិទ្ធិសម្រាប់យកទៅធ្វើជាអាហារឬបែបណាឡើយ។

ករណីនេះមន្ត្រីផ្នែកអភិរក្សសត្វសមុទ្របានថ្លែងនៅល្ងាចថ្ងៃ២៥កុម្ភៈ២០២០នេះ  ដោយសម្តែងការសោកស្តាយចំពោះការសម្លាប់ត្រីផ្សោតមួយក្បាលនេះដែលក្រៅពីអំពើបាបក៍ជាការបំផ្លាញធនធានសត្វសមុទ្រកម្រផងដែរ។

អត្ថបទដែលជាប់ទាក់ទង