ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គិតមកដល់ថ្ងៃនេះ មិនទាន់ មានពលរដ្ឋខ្មែរណាម្នាក់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ់មានផ្ទុកនូវមេរោគ កូរ៉ូណា Covid-19នោះទេ

93

ប្រទេសកូរ៉េ៖ គិតមកដល់ថ្ងៃទី២៥ កុម្ភះនេះ មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ់មានផ្ទុកនូវមេរោគ កូរ៉ូណា Covid-19នោះទេ ។នេះតាមបញ្ជាក់លើប្រព័ន្ធសង្គមហ្វេសបុករបស់អគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដែលក្នុងប្រព័ន្ធសង្គមនេះមានន័យដើមថា ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសកូរ៉េ សូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកូរ់េជ្រាបថា ករណីពលករខ្មែរម្នាក់ធ្វើការនៅតំបន់០៤១ ដែលត្រូវបានព័ត៌មាននិងមតិមួយចំនួនសង្ស័យថាមានផ្ទុកមេរោគកូរ៉ូណា Covid-19  ប៉ុន្តែក្រោយពីក្រុមគ្រូពេទ្យជំនាញពិនិត្យរួចរាល់មក បញ្ជាក់ថាពលករខាងលើនេះមិនមានផ្ទុកនូវមេរោគកូរ៉ូណាទេ ហើយមកដល់ពេលនេះក៏មិនទាន់មានពលរដ្ឋខ្មែរណាម្នាក់មានផ្ទុកនូវមេរោគនេះដែរ។

   សូមប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េទាំងអស់ ប្រកបរបរទទួលទាន និងធ្វើការងារប្រចាំថ្ងៃជាធម្មតាតាមការកំណត់របស់រោងចក្រ សហគ្រាស កសិដ្ឋាន គ្រឹះស្ថានសិក្សា ឬស្ថាប័នផ្សេងៗ និងធ្វើតាមការណែនាំពីវិធីការពាររបស់អាជ្ញាធរកូរ៉េ និងជាពិសេសកុំជឿព័ត៌មានក្លែងក្លាយតាមបណ្តាញសង្គមខ្លះដែលមានលក្ខណៈបំផិតបំភ័យខុសពីការពិតជាក់ស្តែង៕

 

អត្ថបទដែលជាប់ទាក់ទង