អគ្គីភ័យកំពុងឆាបឆេះយ៉ាង សន្ធោសន្ធៅនៅផ្លូវ៤៥ ក្បែររង្វង់មូលគួចកាណុង សង្កាត់ស្រះចក
ភ្នំពេញ៖ អគ្គីភ័យបាននឹងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅនៅផ្លូវ៤៥ ក្បែររង្វង់មូលគួចកាណុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។
ប៉ូលីសបញ្ជាក់ថា ផ្លូវចង្អៀតរថយន្តពន្លត់អគ្គីភ័យពិបាកជួយអន្តរាគមន៍។
ហេតុការណ៍នេះបាន កើតឡើងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ ម៉ោង ១៨:២៥នាទី មានករណីអគ្គីភ័យនៅផ្លូវ៤៥សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ច និងក្រុមការងារកំពុងជួយសង្គ្រោះ។ចំពោះហេតុការណ៍យ៉ាងណា នឹងរាយការណ៍ជូនបន្តទៀត៕