ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនចិនប្រគល់សម្ភារៈ វាយកូនឃ្លីលើតុដល់ សហព័ន្ធត្រៀមការប្រកួតកីឡាជាតិលើកទី៣ឆ្នាំ ២០២០

73

ភ្នំពេញ៖ល្ងាចថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២០សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានទទួលការឧបត្ថម្ភសម្ភារៈកីឡាវាយកូនឃ្លីលើតុថ្មី “តុថ្មីសម្រាប់ប្រកួត)ចំនួន៥ឈុតក្រុមហ៊ុន ថប ហ្វាយអឺ សេហ្វធឺ (ខេមបូឌា) “ឯ.ក” និង ហ័រអាន អេនជីនារីង (ខេមបូឌា)ឯ.ក ដើម្បីត្រៀមការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០ចាប់ផ្តើមនាខែមីនាខាងមុខនេះនៅអគ្គលេខាធិការដ្ឋានសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ។

ក្នុងឳកាសប្រគល់ជូនសហព័ន្ធដោយមានការអញ្ជើញសំណាក់លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខា ធិការសហព័ន្ធ ប្រគល់ជូនពីលោក ចូវ យ៉ុងណាន (Zhou Yong Nan) អគ្គនាយកក្រុមហ៊ុន ថប ហ្វាយអឺ សេហ្វធឺ (ខេមបូឌា) “ឯ.ក” និង ហ័រអាន អេនជីនារីង (ខេមបូឌា)ឯ.ក។

លោក ស៊ុន សុទ្ធារិទ្ធបានមានប្រសាសន៍ថា  ក្រុមហ៊ុនចិនបានប្រគល់ជូននូវសម្ភារៈកីឡាវាយកូនឃ្លីលើតុថ្មីចំនួន៥ តុដាក់ពិន្ទុចៅក្រមចំនួន៥កៅអីអាជ្ញាកណ្តាលចំនួន៥និងកាបូបស្ពាយចំនួន៣០នេះជាការខិតខំប្រឹងប្រែងរបស់លោកប្រធានសហព័ន្ធដែលស្ថិតក្នុងផែនការមេសម្រាប់ការអភិឌ្ឍនវិស័យកីឡាវាយកូនឃ្លីលើតុឆ្ពោះទៅការប្រកួតកីឡាSEA GAMES ២០២៣។

លោកបានបន្តថាយោងតាមប្រសាសន៍របស់យលោកនាយឧត្តមសេនិយ៍គៀត ច័ន្ទថារិទ្ធប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ

កម្ពុជានោះថាសហព័ន្ធត្រូវអភិឌ្ឍនវិស័យកីឡាវាយកូនឃ្លីលើតុនៅតាមបណ្តារាជធានី ខេត្តទាំង២៥ដោយយើងជួយផ្នែកបច្ចេកទេសគ្រូ

បង្វឹក អាជ្ញាកណ្តាល និងចៅក្រម ព្រមទាំងផ្តល់នូវសម្ភារៈកីឡាវាយកូនឃ្លីលើតុមួយចំនួនដែលមានការខ្វះខាត។

សព្វថ្ងៃនេះមានខេត្តមួយចំនួនកំពុងតែទំនាក់ទំនងជាមួយសហព័ន្ធដើម្បីចុះជួយបច្ចេកទេសគ្រូបង្វឹកអាជ្ញាកណ្តាលនិងចៅក្រមប្រភេទកីឡាវាយកូនឃ្លីលើតុមួយនេះក្នុងការត្រៀមខ្លួនព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២០ដែលនឹងប្រព្រឹត្តចាប់ថ្ងៃទី៤រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង