ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតគណៈកម្មការ ប្រដាល់សកល អាជីព កម្ពុជា

181

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានរៀបចំ បង្កើត និងដំណើរការគណៈកម្មការប្រដាល់សកលអាជីព”Cambodia Professional Boxing Commission” ធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តស្វែងរកមេដាយសម្រាប់ការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ។

ការប្រកាសជាផ្លូវនៃការបង្កើតការគណៈកម្មការប្រដាល់សកលអាជីពកម្ពុជានេះធ្វ់ឡើងនាល្ងាចថ្ងៃទី២៥កុម្ភៈនាទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការអញ្ជើញចូលរួមធ្វើជាសាក្សីពីសំណាក់លោកលោកអ៊ុក ឌីវ៉ងអគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំ

ណាងក្រសួង យុវជន និងកីឡា លោកសាស្ត្រាចារ្យ ឆឹង យ៉ៅយ៉េនប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជា អ្នកតំណាងស្ថានទូតជប៉ុន និងក្រុមជម្រើសជាតិកីឡា។

លោកប៊ុយ សុភ័ណ្ឌដែលជាអគ្គលេខាធិការសហព័ន្ធប្រសាកល់កម្ពុជាបានទទួលការគាំទ្រជាប្រធានគណៈកម្មការប្រដាល់

សកលអាជីពបាននិយាយថាគណៈកម្មការប្រដាល់សកលអាជីពកម្ពុជាស្ថិតក្រោមអាណាព្យាបាលរបស់សហព័ន្ធប្រដាល់សកលកម្ពុជា

ការបង្កើតការគណៈកម្មការប្រដាល់សកលអាជីពនេះធ្វើឡើងគឺស្របតាមផែនការយុទ្ធសាស្រ្តស្វែងរកមេដាយសម្រាប់ការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថាសព្វថ្ងៃនេះប្រដាល់សកលនៅកម្ពុជាពុំសូវមានសកម្មភាពឡើយព្រោះនៅតាមសង្វៀនរបស់ស្ថនីយ៍ទូរទស្សន៍នានា

គេត្រូវការតែប្រដាល់គុនខ្មែរតែប៉ុណ្ណោះ ។ស្ថានភាពបែបនេះហើយទើបមិនសូវមានអ្នកហ្វឹកហាត់ប្រដាល់សកលហើអ្នកខ្លះបន្ទាប់ពីហាត់

​ប្រដាល់សកលហើយគេរត់ទៅហាត់ប្រដាល់គុនខ្មែរវិញឯខ្លះទៀតហាត់ប្រដាល់សលកតែគេបែរជាទៅលួចប្រកួតប្រដាល់គុនខ្មែរទៅវិញ។

លោកប៊ុយ សោភ័ណ្ឌបានបង្ហើបថាប្រសិនបើប្រដាល់សកលអាជីពនៅតែគ្មានសង្វៀនប្រកួតនៅក្នុងស្រុកនោះសហព័ន្ធ និង

គណៈកម្មការប្រដាល់អាជីពកម្ពុជានឹងបញ្ជូនពួកគេឲ្យទៅហាត់ និងប្រកួតនៅប្រទេសជប៉ុន ។គណៈកម្មការប្រដាល់សកលអាជីពកម្ពុជា គឺជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិគ្រប់គ្រងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សកលអាជីពនៅព្រះរាជាណាចក្រកម្ពុជាក៏ដូចជា

គ្រប់គ្រងនិងដឹកនាំកីឡាករកីឡាការិនីប្រដាល់សកលអាជីពចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិស្របតាមបទប្បញ្ញត្តិរបស់ស្ថាប័នកីឡាប្រដាល់សកលអាជីពអន្តរជាតិ។

ចំពោះសមាជិកគណៈកម្មការនាយកនៃគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា១០រូបដែលក្នុងនោះមានជនជាតិកម្ពុជាតែ២រូបប៉ុណ្ណោះចំពោះ៨រូបទៀតសុទ្ធតែជាជនជាតិជប៉ុន ។សមាជិកទាំង១០រូបនោះរួមមានលោក ប៊ុយ សុភ័ណ ជាប្រធាន លោក Motohashi Yukiharu អនុប្រធាន លោក Isobe Masahiro នាយកប្រតិបត្តិ លោក ហ៊ុន ដាវីរតនា នាយករងប្រតិបត្តិ លោកស្រី Motohashi Yuko  លោក Motohashi Ryotaro លោក Motohashi Taiga លោក Kamehashi Nagakazu លោក Fukuda Akira និងលោក Takamori Jou៕

 

អត្ថបទដែលជាប់ទាក់ទង