ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គជម្រុះជុំទី២ បានមកដល់ជុំចុងក្រោយ

76

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementសម្រាប់ថ្ងៃទី២៩កុម្ភៈនេះបានឈានមកដល់ការប្រកួតវគ្គជម្រុះជុំទី

​២ហើយក្នុងចំណោមអ្នកប្រដាល់៤រូបដែលត្រូវប្រកួតក្រោយគេមិនដឹងថានរណាមានវាសនាបានឆ្លងទៅជុំទី៣នោះឡើយ ។

អេលីត ភក្ដីក្លិបប៉ែន កាក់គុនខ្មែរត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡុង បេ់នលឿនក្លិបសាលវ័ន្ដកីឡា ។បេនលឿនទោះបីគេមិន

សូវមានឈ្មោះបោះសម្លេងក៏ពិតមែនតែនៅលើសង្វៀនគេជាអ្នកខ្លាំងមួយរូបគ្រាន់តែគេពុំសូវមានឧិកាសប្រកួតក្នុងព្រឹត្តិការណ៍ដណ្ដើម

​ខ្សែក្រវាត់ ឬ ប្រកួតជាមួយអ្នកប្រដាល់បរទេសប៉ុណ្ណោះ ។អ្នកប្រដាល់រូបនេះមានស្នៀតជង្គង់ល្អក្រៅពីនោះអ្វីៗគេវ៉ៃចេញមិនសូវច្បាស់

​នោះទេតែកម្លាំងរបស់គេអស្ចារ្យណាស់ ។

ចំពោះអេលីត ភក្ដីវិញគេជាអ្នកប្រដាល់ស្រករក្រោយប៉ុណ្ណោះតែគេបានឆ្លងកាត់ការប្រកួតច្រើនទើបគេមានការរីកចម្រើនលឿន

​បែបនេះ ។អ្នកប្រដាល់រូបនេះចិត្តធំនិងមានផ្លែវ៉ៃបានល្អមិនចាញ់អ្នកប្រដាល់រៀមច្បងឡើយ ។អ្នកប្រដាល់ជើងថ្មីរូបនេះចូលចិត្តប្រើកែង

​និងជង្គង់វាយប្រហារគូប្រកួតណាស់ ។

ក្នុងការប្រកួតជម្រុះនៅជុំទី១អេលីត ភក្ដីឈ្នះអ្នកប្រដាល់ជើងចាស់ភិន សុចន្ទីក្លិនាគរាជចតុមុខដោយពិន្ទុ ។ចំពោះឡុង បេន

​លឿនវិញប្រកួតឈ្នះអ្នកប្រដាល់សឿន ឆ្នើមក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុដែរ ។អេលីត ភក្ដី និង ឡុង បេនលឿននរណាប្រជែងបាន

​កៅអីសម្រាប់វគ្គជម្រុះជុំទី៣ទៀត ?

ជំនួបក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់សូត្រ ខេវិនក្លិបបក្សីស្លាបដែក

​ដែលនេះសុទ្ធតែជាអ្នកខ្លាំងទល់អ្នកខ្លាំងហើយ ។

ទោះបីពួកគេពុំធ្លាប់ប្រជែងបានខ្សែក្រវាត់ ឬ ពានក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ក៏ពិតមែនតែគេធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិ

​ការណ៍ធំៗដូចគ្នាមិនតែប៉ុណ្ណោះគេសុទ្ធតែធ្លាប់ឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់បរទេសដូចគ្នា ។រវាងខេវិន និង វណ្ណៈគឺវណ្ណៈមាន

​ភាពល្បីល្បាញជាងតែខេវិនកំពស់របស់គេមានប្រៀបលើវណ្ណៈច្រើនណាស់ ។

កាលប្រកួតជម្រុះនៅជុំទី១វណ្ណៈឈ្នះលីន សុខឈុនក្លិបបូរីរាជសីហ៍មានរិទ្ធនៅក្នុងទឹកទី២ ។ចំពោះខេវិនវិញគេប្រកួតឈ្នះអ្នក

​ប្រដាល់លីន វីរៈក្លិបបូរីរាជសីហ៍ដែរនោះដោយពិន្ទុ ។ការជួបគ្នារវាងអ្នកប្រដាល់ទាំង២រូបនេះនរណាៗក៏មានជំនឿចិត្តលើពុយ វណ្ណៈជាង

​សូត្រ ខេវិនដែរ ។កៅអីសម្រាប់ជុំទី៣បានទៅលើសូត្រ ខេវិន ឬ ពុយ វណ្ណៈ ?

ការប្រកួតជាមិត្តភាពរវាងកម្ពុជា និង ថៃវិញនោះចាន់ សំងាតក្លិបអប់រំកាយស្រុកអន្លង់វែងប្រកួតជាមួយអ្នកប្រដាល់វ័យចំណាស់

​ថៃប្រា វីត(Pra Vith) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

សំអាតជាអ្នកប្រដាល់មួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងណាស់តែរាល់ការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ ឬ ពានវិញ

​នោះសំអាតពុំធ្លាប់ប្រជេងបានខ្សែក្រវាត់ ឬ បាននោះឡើយ ។ចំពោះប្រា វីតវិញទោះបីគេមានវ័យចំណាស់ក៏ពិតមែនតែមានជើងខ្លាំង

​របស់កម្ពុជាមិនតិចនាក់ទេដែលត្រូវប្រា វីតផ្ដួលបាន ។សំអាតអាចយកឈ្នះប្រា វីតបានឬទេ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះសឿន ឆ្នើមក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់

អ៊ុង កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។បឺត មុន្នីព័ទ្ធក្លិបរ៉ាហាប់ស្វាយប៉ាកប្រកួត

​ជាមួយអ្នកប្រដាល់សួន កក្កដាក្លិបជើរៃសែនជ័យខេត្តកំពង់ស្ពឺដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង