ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឌី រ័ត្នខេមរុណ ផ្តល់អំណោយមនុស្សធម៍ចំនួន ៣០គ្រួសារ ជូនគ្រួសារជួបជីវភាពខ្វះខាត ចាស់ជរា ជនគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ដែលរស់នៅ សង្កាត់ស្ទឹងមានជ័យទី១~២

44

 

ភ្នំពេញ ៖ នៅវេលាម៉ោង២រសៀល ថ្ងៃ ពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ នឹងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្រីក្រ និងចាស់ជរា ជនគ្មានទីពឹង ចំនួន ៣០គ្រួសារ ដែលមកពីសង្កាត់ស្ទឹងមានជ័យទី១ ចំនួន ១៥គ្រួសារ និងសង្កាត់ស្ទឹងមានជ័យទី២ ចំនួន
១៥ គ្រួសារ ។
ក្នុងនោះដែរក៍មានការ​ចូល​រួម​ពី
– ព្រះគ្រូ ពោធិញាណ សុវណ្ណ ញាណ ឈាក ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាចំនួយការព្រះអនុគណ ខណ្ឌមានជ័យ មេកុដិ ៤៦ ។
– ព្រះគ្រូសមាធិធម្មបាល ងួន សុខម៉ឺន មេកុដិ លេខ ៤៨
– លោក​ស្រី​ ខឹម​ វណ្ណនី​ សមាជិកា​អចិន្ដ្រៃយ៍​ អនុសាខា​កាកបាទក្រហម​កម្ពុជា ខណ្ឌ​មានជ័យ​ ។
– លោក ហេង វ៉េងហួត អនុប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម ខណ្ឌមានជ័យ
– លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២
– កញ្ញា សីផា សាវ៉េត ចៅរងទី២ សង្កាត់ស្ទឹងមានជ័យទី១
– លោក​ លោកស្រី​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​សង្កាត់ស្ទឹងមានជ័យទី១ និង សង្កាត់ស្ទឹងមានជ័យទី២ ។
-លោក​ លោកស្រី​ មេភូមិ​
-យុវជន​ កាកបាទក្រហម​កម្ពុជា​ ខណ្ឌ​មានជ័យ​ ។
ក្នុងឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ នឹងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ពីបញ្ហាអគ្គីភ័យ ព្រោះខែនេះជារដូវក្តៅ ហើយម្យ៉ាងវិញទៀតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ យើងបានបង្ករអោយមានអគ្គីភ័យកើតឡើងជាបន្តបន្ទាប់ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទូទាំង ខណ្ឌមានជ័យ មេត្តាយកចិត្តទុកដាក់ ពេល អុចធូប អុចទាន និងចង្ក្រានហ្គេសផ្សេងៗ មុននឹងចាកចេញពីផ្ទះ បិទប៉ារ៉ែតភ្លើង ពន្លត់ ភ្លើងធូប ភ្លើងទាន ជាមុនសិន សិមចេញពីផ្ទះ ។
សូមបញ្ជាក់ផងដែរ
– ព្រះគ្រូ ពោធិញាណ សុវណ្ណ ញាណ ឈាក ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាចំនួយការព្រះអនុគណ ខណ្ឌមានជ័យ មេកុដិ ៤៦ ចូលរួមជាបញ្ច័យ ៣០ ម៉ឺនរៀល ។
– ព្រះគ្រូសមាធិធម្មបាល ងួន សុខម៉ឺន មេកុដិ លេខ ៤៨ ចូលរួមជាបញ្ច័យ ៣០ ម៉ឺនរៀល ។
អំណោយដែលទទួលបានពីអនុសាខា ក្នុងមួយគ្រួសារៗ រួមមាន ៖
-អង្ករ ១បាវ ៣០គីឡូ, មី ម៉ាម៉ា ១កេស, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ ១យួរ, ទឹកសុទ្ធ ១កេស, ឃីត ១កញ្ចប់ រួមទាំងថវិកាចំនួន​ ៣០,០០០ រៀល ក្នុងមួយគ្រួសារ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង