ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះ​​បង្រ្កា​ប​​​​​យា​នដ្ឋាន​​មួយ លួចបើកកែ​ច្នៃ​​រ​ថ​យន្ត​ខុសលក្ខណៈបច្ចេក​ទេ​ស ​ ឃុំ​ត្រើយ​ស្លា​

63

ភ្នំពេញ៖ ក្រសួងសាធារណការ និង​ដឹ​កជញ្ជូ​ន នៅថ្ងៃទី២៦ខែកុម្ភៈនេះ បានចេញប្រកាសព័ត៌មានថា នៅថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ មន្ទីរ​សាធារ​ណការ​ និង​ដឹក​ជញ្ជូន​ ខេត្ត​​កណ្ដាល​ បាន​សហការជាមួយ​កម្លាំង​នគរបាល​​សេ​ដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​​ន​គរបា​ល​​​ខេត្ត​​​កណ្ដាល​ ចុះ​បង្រ្កាប​យា​នដ្ឋា​ន​​កែច្នៃ​មួយ​កន្លែង​ ដែល​មាន​ទី​តាំង​ ស្ថិត​នៅ​​ក្នុង​ភូមិ​ ព្រែក​ប៉ាន​ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ ដែល​​បា​នធ្វើ​ការ​លួច​លាក់​​កែ​ច្នៃ​ដំ​ឡើ​ង​ទ្រុ​ង​រថយន្ត។

​យា​នដ្ឋា​ន​​កែច្នៃរថយន្តនេះ ​មាន​​ម្ចាស់​ឈ្មោះ​ អេង​ គង់​ ភេទ​ប្រុស​ មានទីតាំងនៅ​បច្ចុប្ប​ន្ន​ ភូមិ​ស្រី​បណ្ឌិត​ ឃុំ​ស្លា​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ ។

តាម​ការ​ត្រួតពិនិត្យ​របស់​​​ក្រុម​ការងារ​ យានដ្ឋា​ន​​នេះ​​ទើប​នឹ​ង​​លួ​ច​បើក​ធ្វើ​អាជី​វកម្ម​ និងគ្មាន​ច្បា​ប់​​អនុញ្ញាត​ពី​មន្ទីរ​សាធារ​ណ​កា​រ​ និង​ដឹក​ជញ្ជូន​ខេត្ត​​កណ្ដា​ល​ឡើយ​។

ចំណែក​ម្ចាស់​អាជីវក​ម្ម​ និង​វត្ថុ​តាង​ ត្រូវ​បានសមត្ថកិច្ច​ក​​សាង​សំណុំ​រឿង​ប​ញ្ជូ​ន​ទៅ​ចាត់​ការ​​តាម​​នីតិ​វិធី​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង