ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​H5N1 ពិសេសខេត្តជាប់ព្រំដែន ខណៈ​វៀតណាម​ភាគខាងត្បូង​កំពុងផ្ទុះជំងឺ​នេះ​

39

​ភ្នំពេញ​៖​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង នៅ​ថ្ងៃទី 26 ខែកុម្ភៈ​ឆ្នាំ 2020 នេះ​បានចេញ​សេចក្តី ជូនដំណឹង​ដល់​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ក្នុង​ការបង្កើន​ការប្រុងប្រយ័ត្ន និង​មាន​វិធានការ​បង្ការ​ការឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​H5N1​។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា ស្របពេល​ជាមួយ​ការជំរុញ​ការអប់រំ​ផ្សព្វផ្សាយ​ព័ត៌មាន និង​វិធាន​ការការពារ​ជំងឺ​កូ​រ៉ូ​ណា ជូន​ដល់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍ និង​ជាមួយគ្នានេះ ដោយ​ផ្អែក​តាម​ព័ត៌មាន​ពី​ខេត្ត​ត្រា ភាគខាងត្បូង​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​ថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2020 មាន​ផ្ទុះ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​H5N1​នេះ ហើយ​អាជ្ញាធរ​វៀតណាម បាន​កម្ទេច​សត្វ​មាន់​ប្រមាណ 5.5000 ក្បាល ក្រសួងសុខាភិបាល សូម​ឯកឧត្តម លោកជំទាវ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត បង្កើន​ការប្រុងប្រយ័ត្ន​និង​ធ្វើ​ការណែនាំ អប់រំ​ប្រជាពលរដ្ឋ ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​គ្រុនផ្ដាសាយ​បក្សី​H5N1​នេះ មក​មនុស្ស ជាពិសេស​នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ជាមួយ​ប្រទេស​វៀតណាម ដូចជា​ខេត្តកណ្ដាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និង​ខេត្តតាកែវ ដោយ​មិន​ត្រ​វ​ទទួលទាន​សត្វ​បក្សី​ឈឺ និង​រា​ល់ប​សុ​បក្សី​សម្រាប់​បរិភោគ ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ​។ បើ​បុគ្គល​ណា​ម្នា​ក់មាន​គ្រុនក្តៅ លើសពី 38,5 អង្សា​សេ ក្អក ពិបាក​ដកដង្ហើម នឹងមាន​ប្រវត្តិ​ប៉ះពាល់​ជាមួយ​ប​សុ​បក្សី​ឈឺ ឬ ងាប់​ក្នុងអំឡុងពេល 14 ថ្ងៃ មុន​ចេញ​រោគសញ្ញា សូម​ទំនាក់ទំនង​ទូរស័ព្ទ​ទាន់​ហេតុការណ៍ 115៕

អត្ថបទដែលជាប់ទាក់ទង