ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុទ្ធ ឆាយរិទ្ធីសាកល្បងសងសឹក ជាមួយកេង កាត់ម្ដងទៀត

70

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធ សេរីវង្សប្រកាសឡើងប្រកួតសងសឹកជាមួយអ្នកប្រដាល់ជើងខ្លាំងថៃកេង កាត់

(Keng Kat)លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ម្ដងទៀតនៅរសៀលថ្ងៃទី២៩កុម្ភៈនេះ ។

តាមពិតអ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នា៣ ឬ ៤លើកមកហើយដែលក្នុងប្រវត្តិជួបគ្នាកន្លងមកនេះរិទ្ធីពុំធ្លាប់បានឈ្នះ

កេង កាត់នោះឡើយគឺបានត្រឹមតែស្មើពិន្ទុប៉ុណ្ណោះ ។សម្រាប់ជំនួបលើកនេះមិនដឹងថារិទ្ធីមានអ្វីថ្មីដើម្បីកសាងប្រវត្តិសាស្រ្តជាមួយគូសត្រូវ

ចាស់របស់ខ្លួននោះទេ ។

រិទ្ធីវ៉ៃមិនសូវចេះសំចៃកម្លាំងនោះទេទោះបីគេវ៉ៃតែខ្យល់សោះក៏វ៉ៃដែរហើយចុងក្រោយគេបានត្រឹមតែស្រុតកម្លាំងដោយឥតប្រ

យោជន៍តែប៉ុណ្ណោះ ។រិទ្ធីចូលចិត្តវ៉ៃចេញច្រើនតែការវ៉ៃចេញរបស់គេមិនសូវបានផលឡើយ ។ចំពោះកេង កាត់វ៉ៃចេញមួយនិងដោយភាព

ត្រជាក់ចិត្តម្ល៉ោះហើយការវ៉ៃចេញមួយៗនេះចំគោលដៅបានច្រើន ។

លើកនេះទំនងជាពុទ្ធ ឆាយរិទ្ធីត្រៀមខ្លួនបានល្អជាងលើកមុនហើយមើលទៅបានជាគេអន្ទះសារចង់សងសឹកបែបនេះ ។ចំពោះ

​កេង កាត់វិញក៏ប្រហែលជាមិនធ្វេសប្រហែសក្នុងការហ្វឹកហាត់ដែរ ។

សូមបញ្ជាក់ថារិទ្ធីមានប្រវត្តិប្រកួតចំនួន១២៨ដង ឈ្នះ៩៥ដង ចាញ់៣០ដង និងស្មើពិន្ទុ៣ដង ។ចំពោះកេង កាត់វិញគេមានប្រវត្តិ

​ប្រកួតចំនួន១០៩ដង ឈ្នះ៩៦ដង ចាញ់១២ដង និងស្មើពិន្ទុ ១ដង ។កេង កាត់ ឬ ពុទ្ធ ឆាយរិទ្ធីជាអ្នកបន្ថែមស្ថិតិឈ្នះក្នុងកំណត់ត្រាប្រកួត

​របស់ខ្លួន ?

ចាន់ ស៊ីណាតក្លិបនិរោធន៍មានជ័យដែលបាត់មុខមួយរយៈហើយនោះបានលេចមុខមកវិញដោយជួបប្រកួតជាមួយអ្នកប្រដាថៃ

ឡាំ ណាំឆូក(Lam Namchhok)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។

ស៊ីណាតគេបាត់មុខពីសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈវែងហើយៗកន្លងមកគេមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍មិនសូវបាន

​ទទួលលទ្ធផលល្អនោះឡើយ ។មានពេលខ្លះគេបានភ្លាត់មាត់ថាការមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍អ្នកប្រដាល់បរទេសភាគច្រើនគឺ

​ខ្លាំងបើឈ្នះក៏ទ្រមខ្លួនដែរ ។

ឡាំ ណាំឆូកគឺជាអ្នកប្រដាល់ចំណូលថ្មី ។នេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរគេមិនបានដឹងថាតើ

អ្នកប្រដាល់ចំណូលថ្មីថៃរូបនេះមានរបៀបវ៉ៃយ៉ាណាហើយខ្លាំង ឬ ខ្សោយនោះទេ ។

អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៦៧ដង ចាញ់៧ដងនិងស្មើពិន្ទុ១ដង ។ចំពោះអ្នកប្រដាល់កម្ពុជា ចាន់ ស៊ីណាតវិញគេមានប្រវត្តិប្រកួតចំនួន១២០ដង ឈ្នះ៩០ដង ចាញ់២០ដង និងស្មើពិន្ទុ១០ដង ។ជំនួបនេះនរណាឈ្នះ ?

ជំនួបរវាងអ្នកប្រដាល់រួមជាតិវិញនោះតក់ សោភ័ណ្ឌក្លិបអេភូថងកីឡាដែលបាត់មុខដោយសារតែផ្លាស់ប្ដូរក្លិបញឹកញាប់ពេក

​នោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងចាស់អាយុច្រើននន់ ជំនិតក្លិបស្ុវាយរលំមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៧០

គីឡូក្រាម ។

លីន សេងហុងក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយអ្នកប្រដាល់នួន សុវណ្ណរាជក្លិបខេត្តរតនគីរីដោយ្រកួតគ្នាក្នុងប្រភេទទម្ងន់

៥១គីឡូក្រាម ។ សេក គឹមអានក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ដែលបាត់មុខរាប់ឆ្នាំហើយនោះគឺអ្នក

​ប្រដាល់លាស់ យីនក្លិបេជ្រៃសែនជ័យខេត្តកំពង់ស្ពឺដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង