ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ី អិន ស៊ីបើកសង្វៀនគុនខ្មែរ អធិរាជកម្លាំងរេដអាន

192

 

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងកម្ពុជាចំនួន៤រូប និង ថៃចំនួន៤រូបនឹងប្រជែងគ្នាលើសង្វៀនគុនខ្មែរអធិរាជកម្លាំងរេដអានរបស់
ស៊ី អិន ស៊ីដើម្បិប្រជែងយកខ្សែក្រវាត់ ។
នេះជាការប្រជែងដណ្ដើមខ្សែក្រវាត់ទម្ងន់៦៣,៥០គីឡូក្រាម។ព្រឹត្តិការណ៍នេះមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូបមកពីក្លិបផ្សេងគ្នានិងអ្នកប្រដាល់ថៃ៤រូបដែលមកពីក្លិបផ្សេងគ្នាដែរ។នេះជាការប្រកួតដោយសន្សំពិន្ទុដែលនៅក្នុងវគ្គវិលជុំសន្សំពិន្ទុនោះគឺអ្នកប្រដាល់កម្ពុជាជួបតែជាមួយអ្នកប្រដាល់ថៃប៉ុណ្ណោះដោយអ្នកប្រដាល់កម្ពុជាស្ថិតនៅពូល A និងអ្នកប្រដាល់ថៃស្ថិតនៅពូល B ។
ការប្រកួតបែបនេះមានន័យថាជាការប្រកួតសន្សំពិន្ទុរវាងពូលAនិងពូលBនៅក្នុងជុំទី១។នៅជុំទី២ដែលជាវគ្គពាក់កណ្ដាលផ្ដាច់
ព្រ័ត្រនោះគឺជ្រើសរើសយកតែអ្នកប្រដាល់៤រូបប៉ុណ្ណោះដែលមានពិន្ទុលើសគេទោះទាំង៤រូបនោះជាអ្នកប្រដាល់កម្ពុជាសុទ្ធ ឬថៃសុទ្ធ ឬក៏
ចម្រុះគ្នាដ៏ដោយ ។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺអនុវត្តន៍តាមរូបមន្តចំណាត់ថ្នាល់លេខ២ជួបជាមួយចំណាត់ថ្នាក់លេខ៣ និងចំណាត់ថ្នាល់លេខ
១ ជួបចំណាត់ថ្នាក់លេខ៤ ។សម្រាប់អ្នកចាញ់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះត្រូវប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ចំពោះអ្នកឈ្នះ
ប្រជែងគ្នាដណ្ដើមថានៈជាម្ចាស់ខ្សែក្រវាត់ ។
តាមរយៈសន្និសិទកាសែតនាព្រឹកថ្ងៃទី២៧កុម្ភៈនោះបានឲ្យដឹងថាសម្រាប់អ្នកប្រដាល់កម្ពុជាទាំង៤រូបនោះមានពុយ វណ្ណៈក្លិប
ឃ្លាំងមឿងកីឡា ឌុម កែវដាក្លិបម្កុដរាជសីហ៍ ឡុង សំណាងក្លិបសាលវ័ន្ដកីឡា និង សួន ចាន់នីដែលគេស្គាល់ជាទូទៅថាសូត្រ ប៊ុនធីក្លិប
បក្សីស្លាបដែក ។
ចំពោះអ្នកប្រដាល់ថៃទាំង៤រូបវិញនោះមានយ៉ត កុស៊ុន.ច.ថាក់វិឆ័យ(Yorth Kosun .J.Thakvichhai)ផេត អ៊ូដន.វ៉.ស៊ុននឺន(Phat Oudorn .Vor. Sunneun) កូឡាប ដាំ(Kolap Dam) និង យ៉ត វណ្ឌី ផេតកាសេម(Yorth Vandy Phatkasem) ។
ព្រឹត្តិការណ៍នេះចាប់ផ្ដើមពីថ្ងៃទី១៥មីនាដល់ថ្ងៃទី១៣មិថុនាឆ្នាំ២០២០ ។មិនដឹងថាជើងខ្លាំងរូបណា ដែលប្រជែងបានជើងឯកក្នុង
ព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនេះ ?

អត្ថបទដែលជាប់ទាក់ទង