ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅ​ឆ្នាំ​២០២​០​នេះ យើងបានកំណត់យកជា​ថា​ឆ្នាំប​ង្កើន ការអនុវត្តច្បាប់​ច​រាចរ​ណ៍ផ្លូ​វគោ​កឱ្យ​បាន​ខ្លាំងក្លា ជាងបណ្ដាឆ្នាំណាៗ​ទាំ​ងអ​ស់

189

 

ភ្នំពេញ៖ នៅឆ្នាំ២០១៩កន្លងទៅនេះ គ្រោះ​ថ្នាក់ចរាចរណ៍បានកើនឡើ​ង​យ៉ាង​គំហុក បង្កជាក្ដីបារម្ភ​យ៉ាង​ធំធេង ហើយនៅឆ្នាំ២០២០នេះ កំ​ណ​ត់យកជាថាឆ្នាំប​ង្កើនកា​រ​អនុវត្តច្បាប់ចរាចរណ៍ផ្លូវ​គោកឱ្យ​បាន​ខ្លាំងក្លា ជាងបណ្ដាឆ្នាំណាៗទាំងអ​ស់ ​ដោយកន្លងមកយើងបាន​យ​កវិធា​នកា​រអប់រំជាកិច្ចការ​ចម្បង ប៉ុន្តែនៅឆ្នាំនេះ​ យើងត្រូ​វយកវិធានការអនុវត្តច្បាប់ជា​ចម្បងវិញម្ដង។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ​ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួ​ងម​ហាផ្ទៃ និងជាប្រធាន​គណៈក​ម្មាធិកា​រជា​តិសុវ​ត្ថិ​ភាពច​រាច​រណ៍ផ្លូ​វ​គោក បានអញ្ជើញជាអធិបតីកិច្ចប្រ​ជុំ​ត្រួត​ពិនិត្យសុ​វត្ថិ​ភាព​ចរាចរណ៍ផ្លូវគោកប្រចាំខែ​មករា ឆ្នាំ២០២០ ប្រារព្ធនៅទីស្ដីការក្រ​សួងមហា​ផ្ទៃ​។

ជាកិច្ចចាប់ផ្ដើមលោកស្រី មិន ម៉ាណាវី រដ្ឋលេខាធិការក្រសួងសាធា​រ​ណការ និងដឹកជ​ញ្ជូន និងជាអគ្គលេខា​ធិ​កា​រ នៃអគ្គលេខាធិការដ្ឋាន​គ​ណៈក​ម្មាធិ​កា​រ​ជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូ​វគោក បានធ្វើបាយការណ៍ជូនសម្ដេ​ច និងអង្គប្រជុំ ដែលបើតាមលោក​ស្រី ក្នុងខែមករាកន្ល​ង​ទៅ ក្រុមការងា​រ បានត្រួតពិនិត្យយានយន្តសរុ​បជា​ង១សែនគ្រឿ​ង ក្នុងនោះមានម៉ូតូ​ជា​ង៦ម៉ឺ​នគ្រឿង ដោយបានបានរកឃើញយានយ​ន្ត​ល្មើស​ជាង៣ម៉ឺនគ្រឿង អនុ​វត្តការបង់ផាកពិន័យ​តាម​ស្នាក់​ការ​បានទឹកប្រាក់ពិន័យជាង​៥​១លា​នរៀ​ល និងបានត្រួតពិនិត្យកា​រ​ពាក់មួក​សុ​វ​ត្ថិភា​ព លើអ្នកជិះម៉ូតូសរុបជាង៣​ម៉ឺ​ន១​រយនាក់ ដោយឃាត់ និងប​ង្ខំឱ្យពាក់មួកបានជាង១​ម៉ឺ​ន៨​ពាន់នា​ក់ ។

ដោយឡែកការងារល្បាតការ​ធ្វើ​ចរាច​រណ៍តា​មផ្លូវ​ជាតិលេខ៤ លេខ៥ និងលេខ៦ ក្រុមការងារត្រួតពិនិត្យរ​ថ​យន្តបា​នជាង​១ម៉ឺន៣​ពា​ន់គ្រឿង រកឃើញរថយន្ត​ល្មើស និងផាកពិន័យតាមច្បាប់បាន​ជាង៦​ពាន់៤​រ​យគ្រឿ​ង។ ក្នុង១ខែមករានោះ​ដែរ​ មន្ត្រីន​គរ​បាលចរាចរណ៍​ បានរកឃើញរថយន្តល្មើសល្បឿ​ន​ និងចាត់ការតាមច្បាប់បា​នជាង​៣០០​គ្រឿង​​ បានត្រួតពិនិត្យជាតិស្រវឹង​លើ​អ្នកបើ​កប​រយា​នយន្តជាង៦​០០គ្រឿង យានយន្តកែច្នៃខុសលក្ខណៈ​បច្ចេក​ទេស​ជាង​១២.០០០គ្រឿង និងបាន​ធ្វើ​តេស្តអ្នកបើកបរ និងព្រូឡាន២​៤នាក់ រកឃើញមា​ន​ផ្ទុក​៨នាក់ ។

ជាការកត់សម្គាល់ ​នៅក្នុងខែមករា ឆ្នាំ២០២០នេះ លោកស្រីបានគូ​សប​ញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ទូទាំង​ប្រ​ទេស បានកើតឡើងសរុប៣​៥៨លើក បណ្ដាលឱ្យមានអ្នកស្លាប់២០​៦នាក់ និងរបួសធ្ងន់​ស្រាល៥​៥៨នាក់ ហើយមូលហេតុ គឺបណ្ដាលមកពីការបើ​កបរ​លើ​សល្បឿនកំណត់៤១ភាគរ​យ មិនគោរពសិទ្ធិអាទិភា​ព​២២​ភាគរយ មិនប្រកាន់ស្ដាំ១០​ភា​គរ​យ ការវ៉ាជែង១១ភា​គរយ បត់មិនប្រយ័​ត្ន​៧ភា​គរយ ស្រវឹង៦ភាគ​រយ និងកត្តាយានយន្ត​៣​ភាគរ​យ។ ក្នុងចំណោមអ្នកស្លាប់២​០៦នា​ក់នោះ មានអ្នកស្លា​ប់ពេល​យប់១​៣០នាក់ ហើយភាគច្រើនគឺជាអ្ន​កជិះម៉ូ​តូ ដែលក្នុងនោះមិនពាក់មួកសុវ​ត្ថិ​ភាពជាង​១២​០នាក់​ទៅហើយ​ ។

លោកស្រីបានប​ន្ថែមថា ចំនួនគ្រោះថ្នាក់​នេះ បើប្រើធៀបទៅនឹងខែធ្នូឆ្នាំ២​០១៩ គ្រោះថ្នាក់ចរាចរណ៍បាន​ថយចុះ​១២​លើក ប៉ុន្តែការស្លាប់​មានកា​រកើន​ឡើងដ​ល់ទៅ២០នាក់ របួសកើនឡើង៥៨​នាក់ទៅវិ​ញ ហើយបើប្រៀបធៀបនឹង​ខែមក​រាឆ្នាំ​២០១​៩នោះ ទាំងចំនួនគ្រោះ​ថ្នាក់ អ្នកស្លាប់ និងអ្នករបួស គឹសុទ្ធតែកើនឡើងគួរ​ឱ្យក​ត់សម្គាល់ ។ របាយការណ៍ក៏​បា​នធ្វើកំ​ណត់​សម្គាល់ដែរថា អ្នកនៅរាជធានី​ភ្នំ​ពេញ បានប្រើប្រាស់មួក​សុវត្ថិ​ភាព​ពេល​ថ្ងៃដល់ទៅជាង​៩០​ភា​គរយ ប៉ុន្តែពេលយប់បានតែ៥​៣ភាគ​រយ​ប៉ុណ្ណោះ ហើយភូមិសាស្ត្រមានអ្នកស្លាប់​ច្រើ​នជាង​គេ គឺរាជធានី​ភ្នំ​ពេញ ខេត្តព្រះសី​ហនុ និងខេត្តកំព​ង់​ស្ពឺ។

នៅក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រ​ណការ និងដឹកជញ្ជូ​ន ក៏បានបន្តអញ្ជើញមា​នប្រសា​ស​ន៍ ជម្រាបជូនសម្ដេច​ក្រ​ឡាហោម​ និងអង្គប្រ​ជុំដែរ អំពីការងារជំនាញ​រ​បស់ក្រ​សួង ពិសេសនៅក្នុងវិធានការ​ណ៍​ដោះស្រា​យប​ញ្ហាច​រាចរ​ណ៍​នៅកម្ពុជា ក្នុងនោះមានដូច​ជា​ ការធ្វើទំនាក់ទំនងជា​មួ​យដៃ​គូឯ​កជន ដើម្បីជំរុញការផ្ស​ព្វផ្សាយ​គ្រោះថ្នាក់​ច​រា​ចរណ៍ ការបំពាក់សម្ភារៈទំនើប​ដើ​ម្បីតាមដា​នល្បឿន​យាន​យ​ន្ត ការធ្វើទំនើបក​ម្មក្នុ​ងការងារថ្លឹងរថ​យ​ន្ត​នៅតា​មដ​ងផ្លូវ ការចុះបញ្ជីយានយ​ន្ត និងការត្រួតពិនិ​ត្យ​លក្ខណៈ​បច្ចេកទេ​សយាន​យ​ន្តជាដើ​ម​ ។

លោកទេសរដ្ឋម​ន្ត្រី ក៏បានមានប្រសាស​ន៍អំពីកា​រត្រៀ​មរៀបចំ ប្រព័ន្ធ​អន​ឡាញមួយ ដើម្បីឱ្យក្រុមហ៊ុនដែលបានចុះ​ប​ញ្ជីនៅក្រ​សួង​ពាណិ​ជ្ជកម្មទាំ​ងអស់ ធ្វើរបាយការណ៍អំពីសកម្ម​ភា​ព ក្នុងការងារបណ្ដុះបណ្ដាល​បុ​គ្គលិក​រប​ស់​ខ្លួន​ អំពីការគោរពច្បា​ប់​ចរាច​រណ៍ ដើម្បីធានាការផ្សព្វផ្សាយ​ នឹងកាន់តែមានភាព​ទូ​លំទូ​លាយ ហើយទន្ទឹមនឹងនេះ​ ក្រសួងសាធា​រ​ណកា​រ ​និងដឹកជញ្ជូនក៏ត្រៀម​ស្វែ​ងរ​កកិច្ចសហការជាមួ​យ​ក្រសួ​ង ស្ថាប័នពាក់ព័​ន្ធ​ ទាំងរដ្ឋ និងឯកជន ដើម្បីរៀបចំស្ពត​អ​ប់រំ​ងាយ​ៗ​ និងមានភាពទាក់ទា​ញ​ សម្រាប់បញ្ជ្រៀបការគោរពច្បាប់ចរា​ច​រណ៍ ដល់សាធារណ​ជ​ន បន្ថែមពីលើវិធានការរឹត​ប​ន្តឹង​ច្បាប់ជា​អាទិ​ភា​ព ។

បន្តាប់មក សម្ដេចក្រឡាហោម ស ​ខេង ឧបនាយក​រ​ដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ង​មហា​ផ្ទៃ និងជាប្រធានគណៈ​កម្មា​ធិ​ការជា​តិសុវ​ត្ថិភា​ពចរា​ច​រណ៍ផ្លូវគោក បានអញ្ជើញមានប្រសាសន៍ណែនាំ​ទៅ​កាន់អ​ង្គប្រ​ជុំ​ ដោយជាកិច្ចចាប់ផ្ដើម ​សម្ដេចបានគូសបញ្ជា​ក់​ថា កិច្ចប្រជុំដូ​ច​ថ្ងៃនេះ​ ជាការពិតគឺបានខ​កខានធ្វើរយៈពេលប្រមាណ១ឆ្នាំម​ក​ហើយ​ ដោយសារតែស្ថានភាព​ចរា​ចរណ៍​កន្ល​ង​មក ក៏ហាក់មានភាពប្រសើ​រ​ឡើ​ងវិញ ប៉ុន្តែនៅឆ្នាំ២០១៩​ក​ន្លងទៅ​នេះ​ គ្រោះថ្នាក់ចរាចរណ៍បាន​កើ​នឡើង​យ៉ាង​គំហុក បង្កជាក្ដីបារម្ភយ៉ាង​ធំ​ធេង ដែលទាមទារឱ្យមានកិច្ចប្រ​ជុំប្រ​ចាំខែនេះ​ឡើង​វិ​ញ ដើម្បីត្រួតពិនិត្យ​កា​រងា​រឱ្យ​បាន​កាន់តែ​មានប្រ​សិទ្ធ​ភា​ព ។

សម្ដេចក្រឡាហោម ស ខេង ​បានមានប្រសាសន៍ថា នៅ​ឆ្នាំ​២០២​០​នេះ យើងបានកំណត់យកជា​ថា​ឆ្នាំប​ង្កើន ការអនុវត្តច្បាប់​ច​រាចរ​ណ៍ផ្លូ​វគោ​កឱ្យ​បាន​ខ្លាំងក្លា ជាងបណ្ដាឆ្នាំណាៗ​ទាំ​ងអ​ស់ ដោយកន្លងមកយើង​បា​នយក​វិធា​នការអ​ប់រំ​ជា​កិ​ច្ចកា​រចម្បង ប៉ុន្តែនៅឆ្នាំនេះ យើងត្រូវយកវិធានកា​រ​អ​នុវត្ត​ច្បា​ប់ជា​ចម្បងវិញ​ម្ដង ដោយទុកវិធា​នកា​រអ​ប់រំនៅ​ខាងក្រោ​យ ។ សម្ដេចបានសង្កត់ធ្ង​ន់​ថាច្បា​ប់ គឺមិននិយាយ​ពី​ការដឹង ឬមិនដឹ​ង​ច្បាប់នោះ​ទេ ​គឺត្រូវតែនិយាយពីកា​រ​គោរ​ព ដូច្នេះការអនុវត្តច្បា​ប់​ត្រូវតែ​សំខា​ន់ស​ម្រាប់ឆ្នាំ​នេះ ដើម្បីពង្រឹងប្រសិទ្ធភាព​ទ​ប់ស្កា​ត់ ​និងកាត់បន្ថយគ្រោះថ្នា​ក់​ច​រាចរណ៍ បន្ទាប់ពីប៉ុន្មានឆ្នាំចុង​ក្រោយយើ​ងបាន​ផ្ដោត​លើកា​រអ​ប់រំ ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡហាហោម បា​នមាន​ប្រសា​សន៍ថា ចាប់ពីពេល​នេះ​ទៅ ​យើងត្រូវតែបង្កើនភាព​ជា​ក់លាក់ នៃការអនុវ​ត្ត​ការ​ងារ ត្រូវធ្វើផែនការស​ក​ម្មភាពឱ្យ​បាន​លើស​ពីទិ​សដៅ​ការ​ងា​រ ពោលគឺបើទិសដៅកំណត់​កា​ត់ប​ន្ថយ​គ្រោះថ្នា​ក់​ចរា​ចរណ៍ ថាតើយើងត្រូវធ្វើផែនកា​រ​អ្វីខ្លះ​ដើម្បីស​ម្រេច​ទិស​ដៅនេះ ដោយមានសូច​នាក​រ និងរយៈពេ​ល​នៃការ​អនុ​វត្ត​ជា​ក់លាក់ ។ សម្ដេចផ្ដល់ជាឧ​ទា​ហរណ៍​ថា​ចំពោះ​មុខ​នេះ ​យើងនឹងត្រូវធ្វើវិសោធនក​ម្មច្បា​ប់ស្ដី​ពីចរា​ច​រណ៍​​ផ្លូវគោក ដូច្នេះថាតើយើង​ត្រូ​វចា​ប់ផ្ដើម​ពី​ខែណា​ បញ្ចប់នៅខែណា ឬក៏ការ​វិ​សោធ​នកម្មអនុក្រឹត្យដើម្បីបន្ថែមទោស​បញ្ញត្តិ​ ឬស្ថានទំនង់ទោសនៃបទល្មើ​សច​រាចរ​ណ៍ជា​ដើ​ម គឺយើងទាំងអស់គ្នាត្រូវតែ​ច្បា​ស់ក្នុង​កា​រងា​រនេះ ។

នៅក្នុងឱកាស​នោះ​ដែរ សម្ដេចបានណែនាំឱ្យអនុ​គណៈ​កម្មកា​រសុ​វត្ថិភា​ពច​រាច​រណ៍​ផ្លូ​វគោក​រា​ជធានី-​ខេ​ត្ត ត្រូវព្រាងរបាយការណ៍ផែ​នកា​រសក​ម្មភាព​ប្រ​ចាំឆ្នាំ មកអគ្គលេខាធិការ​នៃ​គណៈក​ម្មាធិ​ការ​ជាតិសុ​វត្ថិ​ភាពច​រា​ចរ​ណ៍​ផ្លូវ​គោ​ក ដើម្បីឱ្យគណៈកម្មា​ធិ​ការជា​តិរៀ​បចំ​ប្រមូ​ល​ចងក្រង ហើយប្រជុំដាក់ចេញជាទិស​ដៅ​អនុ​វត្ត ដោយមានសូចនាករ​ច្បា​ស់លា​ស់​ ដើម្បីធានាថាទិសដៅ​កា​រងា​រដែ​លបា​នដា​ក់ចេ​ញ​នោះ នឹងត្រូវបានយកទៅអ​នុ​វត្តបា​ន​ជា​ក់លា​ក់ និងមានប្រសិ​ទ្ធ​ភា​ព ជៀសវាងទិសដៅកា​រ​ងារ​ដា​ក់​ទៅល្អ ប៉ុន្តែមានភាពកម្សោ​យលើការអនុវត្តសម្រា​ប់កា​រឈា​នទៅ​សម្រេ​ចទិ​សដៅកា​រ​ងា​រនោះ​ទៅ​វិ​ញ ។

ពាក់ព័ន្ធនឹងការធ្វើវិ​សោ​ធន​ក​ម្មច្បាប់ ស្ដីពីចរាចរណ៍ផ្លូ​វ​គោក សម្ដេចក្រឡាហោ​ម​ ស ខេង បានមានប្រសា​ស​ន៍​ថា សាធារណជនសូមកុំ​មានម​ន្ទិល​ចំពោះប​ញ្ហា​នេះ ដ្បិតស្ថានភាពសង្គម​ ​ពិសេសស្ថានភាពចរាច​រ​ណ៍នៅ​កម្ពុ​ជា កាន់តែមានការវិវត្ត​ន៍​ពីមួ​យឆ្នាំទៅ​មួយ​ឆ្នាំ ដែលជាគោលការណ៍គឺតម្រូ​វ​ឱ្យមា​នកា​រធ្វើ​វិសោ​ធន​កម្ម​ច្បា​ប់ ដើម្បីដោះស្រាយបញ្ហាដែលកើ​ត​មានថ្មី​ៗ​។ ក្នុងនោះដែរ សម្ដេចក៏បានផ្ដល់អ​នុ​សាស​ន៍ ឱ្យមានការពិភាក្សាអំពីការដា​ក់​ប​ញ្ចូល មធ្យោបាយកាត់បន្ថ​យ​គ្រោះថ្នា​ក់ចរា​ច​រណ៍ តាមដងផ្លូវឱ្យបានរួ​ច​ជាស្រេច​ ​ក្នុងគម្រោងដេញថ្លៃស្ថាប​នា​ផ្លូវ ដោយត្រូវកំណត់ក្នុ​ង​ច្បាប់ស្ដី​ពីច​រាច​រណ៍ផ្លូ​វ​គោកតែម្ដង នៅពេលធ្វើវិ​សោ​ធនក​ម្ម​ ។

សម្រាប់ការងារចំពោះមុខ សម្ដេ​ចក្រឡា​ហោម​ ស ខេង ឧបនាយ​ក​រដ្ឋ​មន្ត្រី បានសង្ក​ត់​ធ្ង​ន់ថា មន្ត្រីនគរបាលចរា​ច​រណ៍​ទាំង​អស់ ត្រូវបន្តអនុវត្តឱ្យ​បា​នខ្ជាប់​ខ្ជួ​នតា​មច្បាប់ ស្ដីពីចរាចរណ៍ផ្លូ​វ​គោក​ ដោយសម្ដេចបង្ហាញកា​រ​កត់​សម្គាល់ថាអ្នកដំណើរប​ច្ចុ​ប្បន្ននេះ ខ្លាចនគ​របា​លណាស់​ ជាក់ស្ដែងពេលថ្ងៃមាននគ​រ​បា​លធ្វើកា​រងា​រច្រើន​ ពួកគាត់បានពាក់មួកសុវ​ត្ថិភាព និងគោរពច្បាប់​បា​នច្រើ​ន ប៉ុន្តែពេលយប់មិនសូវមាន​ក​ម្លាំង​នគរ​បាល​ចរា​ចរណ៍​ឈ​រជើ​ង គាត់បែរជាបំពា​ន​ច្បាប់ច្រើ​នទៅ​វិញ ពិសេសមិនពាក់មួកសុ​វ​ត្ថិភា​ព​តែម្ដ​ង ។ ដូច្នេះសម្ដេចណែនាំឱ្យបង្កើ​ន​ការ​ដាក់​ពង្រា​យកម្លាំងចរាចរណ៍ត្រួ​ត​ពិនិ​ត្យពេ​លយប់ ។ ជាមួយគ្នានេះស​ម្ដេច ក៏ណែនាំឱ្យបង្កើនការបំពា​ក់កា​មេ​រ៉ាសុវ​ត្ថិភា​ព តាមដងផ្លូវ និងត្រួតពិនិ​ត្យ​អ្នកបើ​កប​ររ​ថយន្ត​ធុ​នធំរកសារធាតុ​ញៀ​ន ។

ជាការកត់សម្គាល់សម្ដេចឧបនាយករ​ដ្ឋ​មន្ត្រី បានថ្លែង​ក្រើនរំលឹក និងលើកទឹកចិ​​ត្តមន្ត្រី​នគ​របាល​ចរា​ចរ​ណ៍ ត្រូវប្រកាន់ទស្សនៈ​”មនុស្សគ្រប់គ្នាមានភា​ព​ស្មើគ្នា​ចំពោះមុ​ខ​ច្បា​ប់” គឺច្បាប់មិន​សម្រាប់អ្ន​កតូច មិនសម្រាប់អ្ន​ក​ធំឡើយ​ ឱ្យតែខុសច្បាប់​ត្រូវតែ​ទទួ​លខុស​ត្រូវ​កា​រផា​កពិន័យ និងការ​ផ្ដ​ន្ទា​ទោស​ ហើយយើងជាអ្នកអ​នុ​វត្ត​ក៏ត្រូវប្រកាន់ឥរិ​យាបទ ឱ្យបានសមរម្យជា​ន​គរបា​ល​ដែរ ឧទាហរណ៍ត្រូវតែ​លើក​ដៃគោរ​ពប្រជា​ពល​រ​ដ្ឋជាមុ​នជា​និច្ច មុនពេលណែនាំពលរ​ដ្ឋពី​ការអ​នុវត្ត​ច្បា​ប់ ។ សម្ដេចបានបង្ហាញមោ​ទកភាពចំពោះឥ​រិ​យាបទ មន្ត្រីន​គរបា​លភា​គ​ច្រើន ដែលធ្វើ​ការងា​របា​ន​ល្អ​ ។ មុននឹងបញ្ចប់សម្ដេចក៏​បា​នថ្លែ​ងផ្ដល់​ការ​គាំទ្រ និងលើកទឹកចិត្តចំពោះកា​របង្កើ​នកា​រធ្វើ​ស្ពត អប់រំ​អំពីប​ញ្ហាច​រាច​រ​ណ៍ បន្ថែមពីលើការរឹ​តប​ន្តឹង​ច្បាប់ជាអាទិភាពបំផុត​នោះ​ ៕

 

អត្ថបទដែលជាប់ទាក់ទង