ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុ​វត្ត គម្រោងវិនិយោគតាម​ថ្នា​លប​ច្ចេក​វិទ្យា​ព័ត៌​មាន នៃប្រព័ន្ធបញ្ជរតែមួ​យ​ជាតិ

109

 

លោក សុខ ចិន្តាសោភា បានស្នើសុំវិស័យឯកជ​ន​ មេត្តា​ចូលរួមអនុវត្តប្រព័ន្ធ​បញ្ជ​រ​តែមួ​​យជា​​តិនេះ និងកុំមានការអល់អែក​ក្នុង​ការ​ទាក់​ទង មន្រ្តីច្រកចេ​ញចូល​តែមួយ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍​ក​ម្ពុជា ក្នុងករណីមានចម្ងល់​ណាមួ​អំពី​ការអ​នុវ​ត្តប្រព័​ន្ធនេះ​។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាអភិវ​ឌ្ឍន៍​កម្ពុជាបានរៀបចំសិក្ខាសាលា ស្តី​ពីនីតិវិធីស្នើសុំនាំចូល​ទំ​និ​ញបម្រើ​ឱ្យកា​រអនុ​វត្ត គម្រោងវិនិយោគតាម​ថ្នា​លប​ច្ចេក​វិទ្យា​ព័ត៌​មាន នៃប្រព័ន្ធបញ្ជរតែមួ​យ​ជាតិ (National Single Window) ក្រោមអធិប​តី​ភាព លោក សុខ ចិន្តាសោភា ​រដ្ឋមន្ត្រីប្រតិភូអមនាយ​ក​រ​ដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអ​ភិវ​ឌ្ឍន៍​កម្ពុជា ដោយមានការចូលរួម​ពី​អ្នក​ឧកញ៉ា គិត ម៉េង ប្រធានសភាពា​ណិជ្ជក​ម្មកម្ពុជា តំណាងអគ្គនាយ​កដ្ឋាន​គយ​និងរ​ដ្ឋាករ​កម្ពុជា តំណាងសមាគមធុរ​កិ​ច្ចមួ​យចំ​នួន និងអ្នកវិនិយោគ​ក្នុ​ងស្រុ​ក និងបរទេសសរុ​បចំនួន​ប្រមា​ណ២០​០​នាក់។​

លោកបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា​ បានប្រគល់ភារកិច្ចជូនក្រសួ​ងសេ​ដ្ឋកិច្ច​និង​ហិរ​ញ្ញ​វត្ថុ ដឹកនាំរៀបចំដាក់ឲ្យ​ដំណើ​រការ​ប្រព័​ន្ធបញ្ជរតែមួយ​ជាតិ ដើម្បីសម្រួលដល់លំហូរនៃ​ទំនិញ​ ។ លោកបានបន្ថែ​ម​ទៀតថា​ ការដាក់ឲ្យដំំណើរ​ការ​ស្នើសុំនាំ​ចូល​ទំ​និញ បម្រើឲ្យការអនុវត្តគម្រោងវិនិ​យោ​គតា​មថ្នាលប​ច្ចេក​វិទ្យា​ព័ត៌មាន នៃប្រព័ន្ធបញ្ជរតែ​មួ​យជា​តិ ជាផ្នែកមួយនៃកា​រដា​ក់ឲ្យដំណើរការប្រព័ន្ធបញ្ជរ​តែ​មួយ​ជាតិ ដំណាក់កា​ល​ទី២ ដែលមានក្រសួង​ ស្ថាប័នចំនួន៦ចូលរួ​មអនុ​វ​ត្ត។

លោកសង្ឃឹមថា”ប្រព័ន្ធនេះ​ នឹងនាំមកនូវគុណ​ប្រយោជ​ន៍ជា​ច្រើន ដល់អ្នកវិនិយោគតាម​រយៈកា​រកា​ត់បន្ថ​យពេល​វេ​លា និងចំណាយមិនចាំ​បាច់​នានា ក៏ដូចជាគុណប្រយោ​ជន៍ដ​ល់ក្រសួ​ងស្ថា​ប័ន​ ពាក់ព័ន្ធរបស់រាជរដ្ឋាភិ​បាល ក្នុងការពង្រឹងការគ្រ​ប់​គ្រង​ទិន្នន័យ”៕

អត្ថបទដែលជាប់ទាក់ទង