ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង សំណាងឈរ​ចាំអារ៉ាំ ប៊យ

361

ភ្នំពេញ៖អ្នកប្រដាល់កម្ពុជាឡុង សំណាងក្លិបសាលវ័ន្ដកីឡាបានប្រកាសថាគេមានការអន្ទះសារក្នុងចិត្តណាស់ក្នុងការរង់ចាំពេល

​វេលាប្រកួតជាមួយអ្នកលប្រដាល់ថៃអារ៉ាំ ប៊យ(Aram Boy)ទីបំផុតពេលវេលានេះបានឈានមកដល់ ។

ទីបំផុតពេលវេលាដែលគេទន្ទឹងរង់ចាំនោះបានឈានមកដល់មែន ។អ្នកប្រដាល់ទាំង២រូបនេះនឹងជួបប្រកួតគ្នាលើសង្វៀន

Boostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី១មីនា ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

អារ៉ាំ ប៊យគេទើបតែផ្ដួលអ្នកប្រដាល់ជើងខ្លាំងកម្ពុជាសេក គឹមរូនក្លិបម្កុដរាជសីហ៍ដោយត្រូវអាជ្ញាកណ្ដាលបញ្ឈប់នៅទឹកទី២

​ដោយសារតែអ្នកប្រដាល់កម្ពុជារូបនេះខ្សោយពេលមិនអាចបន្តការប្រកួតជាមួយអ្នកប្រដាល់រូបនេះបាន ។ពេលនេះអ្នកប្រដាល់ថៃរូបនេះត្រូវ

​ប្រកួតជាមួយឡុង សំណាងដែលការប្រកួតនេះនឹងធ្ងន់ជាងមុន ។

ឡុង សំណាងគេទើបតែប្រកួតជាមួយអ្នកប្រដាល់ថៃដែនភីឈីត(DenPhechhit)ដែលការប្រកួតនេះទើបតែដំណើរការបានត្រឹម

៣ទឹកប៉ុណ្ណោះត្រូវអាជ្ញាកណ្ដាលបណ្ដេញចុះពីសង្វៀនទាំង២រូបដោយសារតែដែន ភូឈីតមិនវ៉ៃ ។

សំណាងមានស្នៀតជង្គង់ ទាត់កណ្ថាប់ដៃល្អ ឯ កែងរបស់គេក៏មិនអាចមើលស្រាលបានដែរ ។ ចំពោះអារ៉ាំ ប៊យវិញនោះជង្គង់

​ណិងកែងរបស់គេជាអាវុធពិឃាតតែម្ដង ។សំណាងមានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៨៥ដង ចាញ់១១ដង​និងស្មើពិន្ទុ៣ដង ។ចំពោះ

អ្នកអារ៉ាំ ប៊យវិញនោះមានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៧៣ដង ចាញ់២៨ដង និងស្មើពិន្ទុ៥ដង ។នេះជាការជួបគ្នាជាលើកដំបូងរបស់

​ពួកគេមិនដឹងថានរណាឈ្នះនោះឡើយ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះប្រាក់ ឌីណាក្លិបតាឯកដំបងដែកមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់សយ សុខក្លិបពន្លឺ

​វិបុលដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

ពួកគេជាអ្នកប្រដាល់ស្រករថ្មីដែលកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែលើសង្វៀនគេវ៉ៃចូលចិត្តប្ដូរហើយធ្វើ

​សកម្មភាពវាយលុករហូត ។ការប្រកួតរវាងអ្នកប្រដាល់ទាំង២រូបនេះគេលំបាកនឹងប៉ាន់ស្មានពីលទ្ធផលទុកជាមុនណាស់ ។

ធន អៀងឡៃសមាគមប្រដាល់ក្រសួងការពារជាតិត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ផាន ផាត់ណាត់ក្លិបទ័ពឆ័ត្រយោង

​៩១១ដោយ្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

នេះជាការជួបប្រកួតរវាងអ្នកប្រដាល់ជើងខ្លាំងវ័យក្មេងស្រករក្រោយដូចគ្នា ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះទាំងអ្នកឈ្នះ

ទាំងអ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នា ។ពួកគេទើបតែជួបប្រកួតគ្នាជាលើកដំបូងនេះទេចាំមើលនរណាចាញ់ នរណាឈ្នះ ?

ស៊ុន ប៊ុនសាន់ក្លិបនាគរាជចតុមុខប្រកួតជា មួយអ្នកប្រដាល់សាន សំអុនក្លិបអារុណរះកីឡាដោយពួកគេប្រកួតគ្នាក្នុងប្រភេទ ទម្ងន់

​៥៤គីឡូក្រាម ។ឆង ថងទិត្យក្លិបព្រះខែសែនជ័យប្រកួតជាមួយអ្នកប្រដាល់ពុយ ក្រូចក្លិបឃ្លាំងមឿងកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់

៥៤គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង