ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌមានជ័យចុះធ្វើរដ្ឋបាល នៅតំបន់ស្មុគស្មាញ ដោយឃាត់ខ្លួន១០នាក់ ពាក់ព័ន្ឋគ្រឿងញៀន

49

 

ភ្នំពេញ ៖ ជនញៀនថ្នាំប្រុសស្រី១០នាក់ ត្រូវបានឃាត់ខ្លួន ដោយអាជ្ញាធរខណ្ឌមានជ័យ ខណៈចុះធ្វើរដ្ឋបាលនៅតំបនស្មុគស្មាញ
នៅរសៀលម៉ោង ១៤ៈ៣០ នាទី ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ ។

ដោយមានការឯកភាពពីលោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង មានការចង្អុលបង្ហាញពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក្នុងនោះដែរលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណះបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាប បទល្មើសគ្រឿងញៀន អ្នកចែកចាយគ្រឿងញៀន និង អ្នកផ្ទុកនូវសារធាតុញៀន ត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ និងភូមិមានជ័យ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានកំលាំងចូលរួមសរុប ៩០ នាក់ ។
– កំលាំងអធិការនគរបាលខណ្ឌ ប៉ុស្តិ៍ ចំនួន ១៥ នាក់ ។
– កំលាំងកងរាជអវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ ចំនួន ១៥ នាក់ ។
– កំលាំងសណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ ៦០ នាក់ ។
👉ក្នុងប្រតិបត្តិការនោះដែរ ក៍ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ១០ នាក់ ស្រី ៥ នាក់ ដែលបានប្រើប្រាស់នូវសារធាតុញៀន និង ចែកចាយគ្រឿងញៀន បញ្ជូនទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
– ក្នុងនោះដែរក៍មាន ថ្នាំញៀន ៧ កញ្ចប់តូចផងដែរ៕

អត្ថបទដែលជាប់ទាក់ទង