ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៊ុក ឌីវ៉ង់៖បើចង់ធ្វើខ្លួនពីឆ្មាឲ្យក្លាយជាខ្លា

98

 

ភ្នំពេញ៖អគ្គនាយករងកីឡាគឺលោកអ៊ុក ឌីវ៉ង់បានមានប្រសាសន៍ថាចាប់ពីពេលនេះទៅដល់ឆ្នាំ២០២៣បើចង់សម្រេចបានគោល

​ដៅក្នុងការដណ្ដើមបានមេដាយសមរម្យក្នុងនាមជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនោះទាំងគ្រូបង្វឹក ទាំងមន្ត្រីបច្ចេកទេស ទាំងអត្តពលិក

ត្រូវប្រែខ្លួនពីសត្វឆ្មាឲ្យទៅជាសត្វខ្លា ។

លោកបញ្ជាក់ថាពេលវេលានៅខ្លីណាស់តែសហព័ន្ធជាតិមួយចំនួនហាក់នៅមិនទាន់កម្រើកខ្លួននៅឡើយទេដែលក្នុងនោះមាន

​ទាំងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង ការប្រកួតក៏មិនសូវមានបើសហព័ន្ធខ្លះទៀតក្រៅពីការប្រកួតដោយប្រើប្រាស់ថវិការបស់ក្រ

​សួងអប់រំយុវជន និង កីឡាដែលទម្លាក់ឲ្យនោះគឺមិនមានការប្រកួតណាផ្សេងដែលសាមីសហព័ន្ធរៀបចំនោះឡើយ ។

លោកបញ្ជាក់ថាសម្រាប់កីឡារឿងចិត្តសាស្រ្ត កម្លាំង និងបច្ចេកទេសគឺជាកត្តាសំខាន់ណាស់ ។សព្វថ្ងៃនេះគ្រូបង្វឹក មន្ត្រីកីឡា

​មួយចំនួននៅមិនទាន់យលច្បាស់ពីបញ្ហាទាំងនេះនៅឡើយទេ ។នៅពេលខាងមុខនេះអគ្គនាយកដ្ឋានកីឡានឹងអញ្ជើញអ្នកឯកទេសខាង

​ចិត្តសាស្រ្តកីឡា អ្នកឯកទេសខាងកម្លាំង និង និងខាងបច្ចេកទេសមកធ្វើសិក្ខានៅកម្ពុជា ។

អក្នពាក់ព័ន្ធកីឡាទាំងអស់ត្រូវតែយល់ពីបញ្ហានេះឲ្យច្បាស់ ។វាមិនមែនជារឿងដែលល្អមើលនោះទេនៅពេលដែលគ្រូបង្វឹក គ្រូ

​ជំនួយបែរជាមិនចេះធ្វើកម្មវិធីហ្វឹកហាត់នោះ ។កម្មវិធីហ្វឹកហាត់គឺជាកត្តាស្លាប់ រស់ព្រោះកីឡាហ្វឹកហាត់ត្រឹមត្រូវនោះការប្រកួតនឹងបាន

​ទទួលលទ្ធផលល្អ ។បើហ្វឹកហាត់ដោយគ្មានកម្មវិធីច្បាស់លាស់ទេនោះគឺគ្មានបានលទ្ធផលឡើយ ។

វិទ្យាសាស្រ្តកីឡាគឺជាបញ្ហាដែលអ្នកពាក់ព័ន្ធទាំងអស់ត្រូវតែដឹង ត្រូវតែយល់ ។​ភាពមិនច្បាស់លាស់គឺជាបរាជ័យហេតុនេះអ្នក

​គ្រប់គ្រងកីឡគ្រូបង្វឹក គ្រូជំនួនត្រូវតែចេះបង្វឹកកម្លាំង បច្ចេកទេស និងត្រូវមានចិត្តសាស្រ្តទាំការហ្វឹកហាត់ការលួងលោមពិសេសត្រូវតែ

​ចេះធ្វើយ៉ាងណានៅពេលដែលកីឡាករ កីឡាការិនីហ្វឹកហាត់អស់កម្លាំងគេត្រូវតែចេះលើកទឹកចិត្តដល់ពួកគេដើម្បីឲ្យពួកគេមិនខ្ជិលក្នុង

​ការហាត់នាពេលក្រោយ ៕

 

អត្ថបទដែលជាប់ទាក់ទង