គ្រោះថ្នាក់ចរាចរណ៍ ដកកាំភ្លើងបាញ់ នគរបាលចាប់វាយខ្នោះ
ភ្នំពេញ : បុរសម្នាក់ជាអ្នកបើកបររថយន្តម៊ែរសឺដេស ពណ៌សពា
ក់
ផ្លាកលេខភ្នំពេញ២AY-០០០៩ ខឹងបុរសម្នាក់ស្រវឹងបើករថយន្តម៉ាកកូរ៉ូឡានពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ២AS-៦៤២១បុករថយន្តថៅកែខ្លួនបណ្ដាលអោយខូចខាតនិងមិនព្រមឈប់កន្លែងកើតហេតុក៏ដេញតាមទាន់ដកកាំភ្លើងបាញ់កង់រថយន្តបង្កផ្ទុះកង់និងភ្ញាក់ផ្អើលដល់កម្លាំងនគរបាលចុះឃាត់ភ្លាមៗហតុការនេះបង្កការភ្ញាក់ផ្អើលម៉ោង៨និង០០នាទីយប់ថ្ងៃទី២៩ ខែ កុម្ភ: ឆ្នាំ ២០២០ នៅក្នុងបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
បុរសអ្នកបើកបររថយន្តមែរសឺដេសឈ្មោះ ឡុង ឡងឌី អាយុ ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិម័ល សង្កាត់ ដង្កោ ខណ្ឌដង្កោបានដកកាំភ្លើងម៉ាកឡុកបាញ់កង់រថយន្តកូរ៉ូឡា នគរបាលឃាត់ខ្លួននិងបញ្ជូលទៅកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយជាយោធា ។
នគរបាលផ្នែកវាស់វែងបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកកូរ៉ូឡាបើកបរបុរសម្នាក់ស្រវឹងជោគបើកស្របទិសគ្នាជាមួយនិងរថយន្តម៉ែកសឺដេសបើកបរបុរសម្នាក់បុកគូថរថយន្តសឺដេសបណ្ដាលខូចខាតផ្នែកខាងក្រោយឆ្វេងហើយមិនដឹងមូលហេតុអ្វីបានជបុរសបើកបររថយន្តសឺដេសដកកាំភ្លើងខ្លីបាញ់បំបែកកង់តែភ្លាមៗកម្លាំងនគរបាលយើងឃាត់បុរសយោធាដកអាវុធបាញ់ចំណែករថយន្តទាំង២គ្រឿងធ្វើការវាស់វែងយករក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនតែបុរសដកកាភ្លើងដោយយោធាក៏ប្រគល់អោយខាងកម្លាំងកងរាជអាវុធក្រុងភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់ផ្ទុះអាវុធតាមផ្លូវសាធារណ: ។