ប្រព័ន្ធបណ្ដាញសង្គម Facebook និង Messenger មានភាពរអាក់រអួលខ្លះៗក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
ភ្នំពេញ៖
ការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook និង Messenger មានភាពទូលំទូលាយណាស់នាពេលបច្ចុប្បន្ន ដូច្នេះលោកអ្នកប្រេីប្រាស់ខ្លះប្រហែលជាបានដឹងហេីយថា ប្រព័ន្ធបណ្ដាញសង្គមទាំងពីរនេះជាពិសេសប្រព័ន្ធបណ្ដាញសង្គម Messenger មានភាពរអាក់រអួលខ្លះៗក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ៖ ការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមដូចជា Facebook និង Messenger មានភាពទូលំទូលាយណាស់នាពេលបច្ចុប្បន្ន ដូច្នេះលោកអ្នកប្រេីប្រាស់ខ្លះប្រហែលជាបានដឹងហេីយថា ប្រព័ន្ធបណ្ដាញសង្គមទាំងពីរនេះជាពិសេសប្រព័ន្ធបណ្ដាញសង្គម Messenger មានភាពរអាក់រអួលខ្លះៗក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះដូចជា៖ ការផ្ញើសារមិនចូល ឫ កម្មវិធីត្រូវបានបិទដោយស្វ័យប្រវត្តិជាដើម។ ដើម្បីដោះស្រាយបញ្ហានេះលោកអ្នកគ្រាន់តែលុបកម្មវិធីចាស់ចោល ហើយតម្លេីងកម្មវិធីនោះឡេីងវិញជាការស្រេច ប៉ុន្តែមានអ្នកខ្លះពុំបានដឹងទេពីបញ្ហាដែលនាំឲ្យមានភាពរអាក់រអួលនេះផងដែរ។
ភាពរអាក់រអួលជាមួយកម្មវិធីទាំងពីរនេះ គឺដោយសារក្រុមហ៊ុន Facebook បានកំពុងធ្វើបច្ចុប្បន្នភាព (Update System) លេីកម្មវិធីនេះមានដូចជា៖
- កម្មវិធី Facebook ៖ ការបង្កើតរូបភាព 3D មិនចាំបាច់ប្រេីរូបភាពប្រភេទ Portrait ទៀតទេ ដោយក្រុមហ៊ុនបានប្រេីបច្ចេកវិទ្យា Artificial Intelligent (AI) ដើម្បីទាញយកផ្ទៃខាងមុខ និងផ្ទៃខាងក្រោយរបស់រូបភាពក្នុងការបង្កេីតរូបភាព 3D វិញ។
- កម្មវិធី Messenger ៖ ដើម្បីធ្វេីឲ្យកម្មវិធីប្រេីបានកាន់តែលឿន ហើយថែមទាំងមានភាពងាយស្រួលក្នុងការប្រេីប្រាស់កម្មវិធីទៀតនោះ ក្រុមហ៊ុនបានលុបចោលមុខងារ discover ប៉ុន្តែប្រសិនបើលោកអ្នកចង់ប្រើមុខងារផ្សេងទៀតដូចជា Bots និងGames លោកអ្នកអាចប្រេីប្រាស់បានតាមរយៈមុខងារស្វែងរក(Search) វិញ៕