ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្អូនថ្លៃបាញ់បងថ្លៃ រងរបួសធ្ងន់ ពេលចូលទៅឃាត់ ជនសង្ស័យមានជម្លោះជាមួយប្រពន្ធ

61

ភ្នំពេញ៖ ជនដៃដល់ម្នាក់បាន បាញ់បងថ្លៃខ្លួនចំនួន៣គ្រាប់រងរបួស ធ្ងន់ធ្ងរ បញ្ចូនទៅសង្គ្រោះនៅមន្ទីរពទ្យកាល់ម៉ែត ខណៈជនរងគ្រោះចូលទៅឃាត់ ជនសង្ស័យមានជម្លោះជាមួយប្រពន្ធដែលជាប្អូនស្រីរបស់ជនរងគ្រោះ។

ហេតុការណ៍នេះនៅវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះឈ្មោះ ប៊ន តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ (រងរបួសដៃទាំងសងខាង ត្រកៀកខាងឆ្វេង និងខ្នង)។រីឯជនបង្ករឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរយោធា មានទីលំនៅកន្លែងកើតហេតុ គេចខ្លួនបាត់។

ជនបង្កមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ ស្រាប់តែជនរងគ្រោះត្រូវជាបងថ្លៃជនបង្ក បានឃាត់ ជាហេតុបណ្តាលឲ្យ ជនបង្កខឹងបានយកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក) បាញ់ជនរងគ្រោះចំនួនបីគ្រាប់រងរបួស រួចជនបង្កបានរត់គេចខ្លួនបាត់។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទើរពេទ្យកាល់ម៉ែត។

ចំពោះករណីខាងលើនេះសមត្ថកិច្ចជំនាញ នៃអធិការរដ្ឋាននគរបាលខណ្ឌឬស្សីកែវ កំពុង ស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕

ហហហ

អត្ថបទដែលជាប់ទាក់ទង