ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងារនិង អភិបាលខេត្តព្រះវិហារ ឧបត្ថម្ភថវិកាសាងសង់ស្ពានដែក បាឡេត៍ ទៅកាន់ដែនជំរកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុង

94
ខេត្តព្រះវិហារ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារព្រមទាំងអភិបាលខេត្តព្រះវិហារ បានជួយឧបត្ថម្ភជាថវិកា ក្នុងការសាងសង់ស្ពានដែក បាឡេត៍ ទៅកាន់ដែនជំរកសត្វព្រៃភ្នំត្នោត-ភ្នំពក
ស្ថិតក្នុង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
   លោកសំ លាងទ្រី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍អោយដឹងថា ដោយមានការយកចិត្តទុកដាក់ និងចិត្តស្រឡាញ់ធនធានធម្មជាតិ នាថ្ងៃទី០១ មិនា ២០២០នេះ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថម្ភថវិកាគាំទ្រ ការងារសាងសង់ស្ពានដែក បាឡេត៍ ទៅកាន់ដែនជំរកសត្វព្រៃភ្នំត្នោត-ភ្នំពក ស្ថិតក្នុង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាថវិការួមចំណែក ជាមួយ លោក មាស សុភា ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ។
  លោកសំ លាងទ្រី បន្តថា ក្នុងនាម មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្តែងការអរគុណជាអនេកប្បការ ចំពោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលមានសមានចិត្ត សប្បុរសជួយសង្គ្រោះ ក្នុងស្ថានភាពហានិភ័យនាពេលនេះ៕
អត្ថបទដែលជាប់ទាក់ទង