ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ករណី ម្ចាស់​គណនី​ហ្វេសប៊ុក​ Kang Por Chhay សរសេរបង្ហោះព័ត៌មានបំភ្លៃការពិត

60

កំពង់ស្ពឺ​ ៖​ ម្ចាស់​គណនី​ហ្វេសប៊ុក​ Kang Por Chhay ត្រូ​វ​សមត្ថកិ​ច្ចនគរបាល​ធ្វើ​ការ​ស្រាវជ្រា​វ​ ​និងសាក​សួរ​ កសា​ង​សំណុំ​រឿង​ចាត់ការតាមនីតិវិធី​ នៅថ្ងៃទី01​_03_20​2​0។

កាលពីពេលថ្មីៗនេះ​ បុរស​ម្នាក់​ដែលជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ Kang​ Por​ Chhay​ និង​ត្រូវ​បានគេស្គាល់ថាមាន​ឈ្មោះ​ កាំង​ ប៉ោឆាយ​ មុខរបរ​ លក់ទូរស័ព្ទ​ដៃ​ និងជាអ្នកថតរូបដ៏មានទេ​ពកោសល្សម្នាក់​ ជាអ្នកនិយមលេងបណ្ដាញស​ង្គម​ហ្វេសប៊ុក​ដ៏ល្បីមួយរូបប្រចាំខេត្ដកំពង់ស្ពឺ​ ត្រូវ​ បានសមត្ថកិច្ចនគរបាលធ្វេីការស្រាវជ្រាវនិងអ​ញ្ញេីញទៅសាកសួរ​ នៅការិយាល័យ​សន្ដិសុខ​ផ្ទៃ​ក្នុង​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃទី​ ២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ពាក់​ព័ន្ធ​ករណី​សរ​សេរសារ​ បង្ហោះ​នូវព័ត៌មាន​មិនពិត។

ក្រោមការចង្អុលណែនាំរបស់លោកឧត្ដ​មសេ​នី​យ៍ទោ​ សម​ សាមួន​ ស្នងការ​ នគរបាល​ខេត្ត​កំពង់ស្ពឺ​ និងបានការឯកភា​ពពីលោកស្រី​ ព្រះរាជអាជ្ញា​ អយ្យការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ បានបញ្ជា​ឲ្យកំលាំងនគរបាល​ផែនការ​ងារសន្ដិសុ​ខ​ ធ្វើការ​ ស្រាវជ្រាវ​និងអញ្ញេីញម្ចាស់គណនី​ហ្វេសប៊ុក​ K​a​ng​ Por​ Chhay​ ដែលបានធ្វេីការ​សរសេរ​សារ​បង្ហោះ​នូវព័ត៌មាន​ «​ បិទរោងចក្រ​ កម្មក​រ​គ្មា​ន​ការងារធ្វេី​ ចោរកម្មកេីនឡេីង​ ជាមតិមួយ​ ត្រឹម​ត្រូវ​ឬទេ​ អរគុណ​ សន្ដិភាព​ ,​ គាស់​សាហាវ​/ ប្លន់​សាហាវ​ អាចនិងមានប័ណ្ណសរសេីរទៀត​ »​ ជាក់​ស្ដែង​ បុរស​ម្នាក់​ឈ្មោះ​ កាំង​ ប៉ោឆាយ​ បានឆ្លេីយ​ទទួល​ស្គាល់​ថាខ្លួនពិតជាម្ចាស់​ គណនី​ហ្វេសប៊ុក​ Kang​ Por​ Chhay​និងបានសរសេរនូវព័ត៌មាន​នេះបង្ហោះក្នុងគោលបំណងដេីម្បីអោយសាធារ​ណៈជនមាន​ការយល់ច្រឡំ​ ព្រោះខ្លួនមេីលតាម​​ហ្វេសប៊ុក​ មួយចំនួន​ដែលបានបង្ហោះនូវព័​ត៌មាន​ ពីក្រៅប្រទេស​មក​(ក្រុម​អគតិ​)។

បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​បានកសាងសំណុំ​រឿ​ង​បញ្ជូន​ទៅអយ្យការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ ចាត់ការតាមនិតិវិធី​ ។

សំណូមពរ​ : សមត្ថកិច្ច​ស្នេីសុំ​​ដល់អ្នក​លេ​ងប​ណ្ដាញសង្គម​ហ្វេសប៊ុក​ទាំងអស់​មេត្តា​កុំធ្វេីការផ្ស​ព្វផ្សាយនូវព័ត៌មានមិនពិត​ដែលធ្វេីឲ្យមានការ​ភាន់ច្រឡំ​ពីបងប្អូន​ប្រជាពលរដ្ឋនិងប៉ះពាល់ផ្លូវ​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង