ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាគមតេក្វាន់ដូរាជធានីភ្នំពេញ ប្រកាសបិទសិក្ខាសាលា ស្ដីពីគរុកោសល្យកិច្ចតែងការ និងមេគុន

70

ភ្នំពេញ៖សមាគមន៍តេក្វាន់ដូរាជធានីភ្នំពេញបានបិទសិក្ខាសាលារយៈពេល១ថ្ងៃគឺថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ដោយមានសិក្ខាកាមចូលរួមចំនួន២៤រូប នេះជាសិក្ខាសាលាស្ដីពីគរុកោសល្យកិច្ចតែងការ និងមេគុន អញ្ជើញចូលរួមពីសំណាក់លោក ជ័យ ចាប ប្រធានសមាគមន៍តេក្វាន់ដូ នៅក្លឹបកីឡាតេក្វាន់ដូ ក្នុងបរិវេណ វិទ្យាល័យបឹងត្របែក រាធានីភ្នំពេញ ។

លោកសំ សុខយីដែលជាអគ្គលេខាធិការសមាគមតេក្វាន់ដូWT(World Taekwondo)រាជធានីភ្នំពេញបានឲ្យដឹងថាសិក្ខាសាលានេះ

ធ្វើឡើងដើម្បីពង្រឹងក្បាច់គុនតេក្វាន់ដូនិងធ្វើឲ្យក្បាច់គុននេះកាន់តែមានសក្ដានុពលឡើងបន្ថែមទៀត។សិក្ខាកាមដែលចូលរួមចាប់ពីកម្រិតខ្សែក្រវាត់ខ្មៅមួយដាន់ដល់៤ដាន់ដែលមកពីក្លិបនានាក្នុងរាជធានីភ្នំពេញ និងក្លិបពាមជីកងក្នុងខេត្តកំពង់ចាម ពួកគេគឺជាគ្រូជំនួយ គ្រូបង្គោល របស់ក្លិបនានា។

សូមបញ្ជាក់ថាតេក្វាន់ដូWT(World Taekwondo)ដែលជាមរតកក្បាច់គុនរបស់កូរេខាងត្បូងសព្វថ្ងៃនេះមានមនុស្ស៩០លាននាក់

ក្នុងពិភពលោកកំពុងតែហ្វឹកហាត់។លើពិភពលោកនេះប្រទេសចំនួន២០៥ប្រទេសដែលមានប្រជាជនហ្វឹកហាត់ក្បាច់គុននេះមិនតែប៉ុណ្ណោះគេថែមទាងមានសាលាក្បាច់គុននេះទៀតផង។សម្រាប់កម្ពុជាក៏កំពុងតែគិតគូរបង្កើតឲ្យមានបរិញ្ញាប័ត្រតេក្វាន់ដូទៀផងហើយកម្ពុជាកំពុងតែមានសក្ដានុពលលើប្រភេទកីលានេះទៀតផង។

លោកជ័យចាបដែលជាប្រធានសមាគមតេក្វាន់ដូរាជធានីភ្នំពេញបានបន្ទាប់ពីសិក្ខាសាលានេះទៅសិក្ខាកាមបានទទួលនូវពុទ្ធិ

បន្ថែមទៀត ។ជាអ្នកចេះក្បាច់គុនមិនត្រូវយកក្បាច់គុនទៅធ្វើបាបមនុស្សស្លូតត្រង់នោះទេគឺត្រូវមានគុណធម៌ និងសីលធម៌ជានិច្ច៕

 

អត្ថបទដែលជាប់ទាក់ទង