ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថាន CamEdក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

75

ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងលោក លោក Casey Barnett នាយកសាលា Cam

Ed បានអញ្ជើញចូលរួមពិធីបិទការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថាន CamEdក្រោមការសហការរវាងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងវិទ្យាស្ថាន CamEd ដើម្បីការអភិឌ្ឍវិស័យអត្តពលកម្មឆ្ពោះទៅការប្រកួតកីឡា SEA GAMES 2023នៅពហុកីឡដ្ឋានជាតិ។

លោកអ៊ុកសិទ្ធិជាតិបានមានប្រសាសន៍ថាការប្រកួតនេះគឺជាការចូលរួមចំណែកក្នុងអភិឌ្ឍវិស័យអត្តពលកម្មឆ្ពោះទៅការប្រកួត

កីឡា SEA GAMES 2023ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ព្រមទំាងជាការបំផុតគំនិតយុវជន យុវតីក្នុងប្រទេសកម្ពុជា ជាពិសេសជំរុញឲ្យវិទ្យាស្ថាន សកលវិទ្យាល័យ មហាវិទ្យាល័យនៅទូទំាងប្រទេសត្រូវបង្កើតព្រឹត្តិការណ៍ការប្រកួតកីឡាគ្រប់ប្រភេទរបស់ខ្លួន។

លោកបានបន្តថា ការប្រកួតជើងឯកកីឡាអត្តពលកម្មវិទ្យាស្ថាន Cam Ed ​នេះបាន ក្លាយជាព្រឹត្តិការណ៍ការប្រកួតប្រចាំឆ្នាំ

របស់វិទ្យាស្ថាននេះតែម្តង។

អត្ថបទដែលជាប់ទាក់ទង