ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រកប ដោយសក្កានុពល សម្រាប់ការអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ន

65

ភ្នំពេញ៖

ថ្ងៃចន្ទ៩កើតខែផល្គុនឆ្នាំកុរឯកស័ក.២៥៦៣ត្រូវនឹងថ្ងៃទី០២ខែមីនាឆ្នាំ២០២០ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានទទួលជួបសម្តែងការគួរសមពីសំណាក់ឯកឧត្តមMIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់អំពីទំនាក់ទំនងល្អប្រកបដោយការរីកចម្រើននិងកាន់តែជិតស្និទ្ធរវាងប្រទេសជប៉ុននិងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីទំនាក់ទំនងរឹងមាំរវាងប្រទេសជប៉ុននិងកម្ពុជាទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តដោយបានសង្កត់ធ្ងន់ថា៖ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រកបដោយសក្កានុពលសម្រាប់ការអភិវឌ្ឍកម្ពុជារហូតមកដល់ពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណនិងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរនិងបានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូតអំពីការបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងវិស័យអាទិភាពសំខាន់ៗរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។

លើសពីនេះទៀតឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងនិងសហការជិតស្និទ្ធរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនជាមួយនឹងក្រសួង/ស្ថាប័នទីភ្នាក់ងារJICA និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅចក្រព្រំដែនអន្តរជាតិស្ទឹងបត់បានណងអៀន(កម្ពុជាថៃ) និងចក្រព្រំដែនអន្តរជាតិបាវិតម៉ុកបៃ(កម្ពុជាវៀតណាម) ក្នុងរយៈពេលបីខែដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់។

ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងការកោតសសើរចំពោះសកម្មភាពនិងកាយវិការមនុស្សធម៌រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជាចំពោះការទទួលស្វាគមន៍នាវាទេសចរណ៍Westerdam ដែលត្រូវបានបណ្ដាប្រទេសជាច្រើនបដិសេធមិនឱ្យចូលចតដោយភ័យខ្លាចពីការឆ្លងមេរោគCOVID-១៩៕

អត្ថបទដែលជាប់ទាក់ទង