ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ ៤​នាក់​ ​ករណី​ ចាប់ជំរិត​នៅ​ប្រទេស​វៀតណាម​

54

ភ្នំពេញអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃទី០២ខែមីនាឆ្នាំ២០២០វេលាម៉ោង១២និង២០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃនិងមានការសម្របសម្រួលរបស់លោកសេងហៀព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចបានចុះឆែកឆេរទីតាំងខុនដូឈ្មោះមេហ្សុរូប៊ីដែលមានម្ចាស់ទីតាំងឈ្មោះឆេយិភេទប្រុសអាយុ៥៥ឆ្នាំជនជាតិកូរ៉េមុខរបរបើកសាលារៀនស្ថិតនៅផ្លូវឌួងៀបក្រុមទីភូមិទ្រុងមាន់សង្កាត់អូរបែកក្អមខណ្ឌសែនសុខ

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្នុងប្រតិបត្តិការនោះត្រួតពិនិត្យឆែកឆេរបានឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាចំនួន០៤នាក់ពាក់ព័ន្ធករណីចាប់ជំរិតនៅប្រទេសវៀតណាម

សម្ភារដកហូតរួមមានលិខិតឆ្លងដែនក្បាល​,​ កុំព្យូទ័រយួរដៃគ្រឿង​,​ ទូរស័ព្ទដៃ០៨គ្រឿង​,​ ស៊ីមកាមួយចំនួន​,​ ខ្សែលោហធាតុពណពណ៌លឿង១ខ្សែ​,​ លុយរៀល១៥.០០០រៀលនិងលុយដុល្លារដុល្លារ​,​ កាបូបចំនួន

​​ជនសង្ស័យទាំង០៤នាក់បញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីអនុវត្តនីតិវិធីបន្ត

អត្ថបទដែលជាប់ទាក់ទង