ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គជម្រុះជុំទី៣ចាប់ផ្ដើមហើយ នរណាឆ្លងផុតមុនគេ

72

ភ្នំពេញ៖ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementវគ្គជម្រុះជុំទី៣ចាប់ផ្ដើមហើយនាយប់ថ្ងៃទី៧មីនានេះដែលក្នុងវគ្គ

នេះនៅសល់ជើងខ្លាំងដែលឆ្លងផុតការជម្រុះ២ជុំកន្លងមក ។

វគ្គនេះអ្នកចាញ់ក៏ខ្ទាតចេញពីការប្រកួតដែរចំពោះអ្នកឈ្នះនឹងបានឡើងទៅប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។អ្នមកឈ្នះ

​នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឡើងទៅប្រកួតផ្ដាច់ព្រ័ត្រប្រជែងយកពានដែលមានរង្វវាន់អមចំនួន៤.០០០ដុល្លារ ចំពោះអ្នកចាញ់បានចំ

​ណាត់ថ្នាល់លេខ២ ។ចំពោះអ្នកចាញ់ប្រជែងគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ។

ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះខាំ សាបានក្លិបរ៉ាហាប់ស្វាយប៉ាកប្រកួតជាមួយអ្នកប្រដាល់រិន សារដ្ឋក្លិបកងទ័ព ជើង

​ទឹក ។សាបានជាអ្នកប្រដាល់ដែលទើបតែឡើងមកថ្មីចំពោះសារដ្ឋជាអ្នកប្រដាល់ចាស់វស្សាទៅហើយគ្រាន់តែគេពុំធ្លាប់ប្រជែងបានខ្សែក្រ

​វាត់ ឬ ពានមកគ្រប់គ្រងប៉ុណ្ណោះ ។

សម្រាប់ខាំ សាបាននៅវគ្គជម្រុះជុំទី១កេប្រកួតឈ្នះពុទ្ធ អ៊ុំអ៊័នក្លិបពុទ្ធសេរីវង្សដោយពិន្ទុ និង ជុំទី២ប្រកួតឈ្នះអៀប លីឆាមកពីក្លិប

​តាឯកដំបងដែកមានរិទ្ធដោយពិន្ទុដែរ ។ចំពោះរិន សារដ្ឋវិញនៅជុំទី១គេឈ្នះសល់ ពិសិដ្ឋក្លិបកុសលកីឡាដែលរក្សាទម្ងន់មិនបាន និងជុំ

ទី២ឈ្នះអ៊ុំ កំសត់ក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុ ។

ជុំទី៣ដែលជាវគ្គសំខាន់សម្រាប់ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះពួកគេសុទ្ធតែត្រៀមខ្លួនបានល្អដូចគ្នា ។នរណា

​ប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ? រិន សារដ្ឋទំនងជាមានឧិកាសច្រើនជាងគេហើយ ។

ណាម ម៉ូរ៉ាក់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងប្រកួតជាមួយអ្នកប្រដាល់វ៉ែន ហុងជីវ៉ុងក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ។ពេលនេះ

​អ្ន​កមកពីខេត្តបាត់ដំបងប្រជែងគ្នាយកកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។

អ្នកឆ្លងផុត២ជុំកន្លងមកសុទ្ធតែជាអ្នកខ្លាំងហើយតែជីវ៉ូងមួយរយៈនេះការប្រកួតរបស់គេភាគច្រើនបានទទួលជ័យជំនះ ។តែ

ណាម ម៉ូរ៉ាក់ក៏មិនមែនជាអ្នកប្រដាល់ដែលអាចមើលរំលងបានដែរ ។

កាលប្រកួតជម្រុះនៅជុំទី១ណាម ម៉ូរ៉ាក់ឈ្នះមាស សារ៉ាក់ក្លិបអាណាចក្រគុនខ្មែរខេត្តសៀមរាបដោយពិន្ទុ ។នៅជុំទី២គេប្រកួត

​ឈ្នះវេន សុភ័ក្រ្តក្លិបទ័ពឆ័ត្រយោង៩១១ដោយស្វ័យប្រវត្តិដោយសារតែសុភ័ក្រ្តមានបញ្ហាសុខភាព ។ចំពោះវ៉ែន ហុងជីវ៉ុងនៅជុំទី១គេយក

​ឈ្នះសុខ សុវណ្ណក្លិបកងពលធំអន្តរាគមន៍លេខ២បានដោយពិន្ទុ និងជុំទី២ឈ្នះសោម ស៊ីថៃក្លិបអេភូថងកីឡាដោយពិន្ទុ ។

ជំនួបរវាងអ្នកលេងទឹសពាយ័ព្យទាំង២រូបនេះទោះបីណាម ម៉ូរ៉ាក់មិនមែនជាអ្នកប្រដាល់ដែលអាចមើលស្រាលបានក៏ពិតមែន

​តែកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទំនងជាបានទៅវ៉ែន ហុងជីវ៉ុងច្រើនជាងហើយ​។

ការប្រកួតជាលក្ខណៈមិត្តភាពជាមួយអ្នកប្រដាល់បរទេសចិញនោះយក្សតឿទឹសពាត័ព្យក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតជាមួយ

​អ្នកប្រដាល់ថៃខាវ នៀវ(Khav Niev)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

មួយរយៈនេះយក្សផ្លែមិនសូវជួបសំណាងល្អនៅក្នុងការប្រកួតឡើយ ។ចំពោះខាវ នៀវជាអ្នកប្រដាល់ថៃចំណូលថ្មីមិនដឹងថាគេ

​មានសមត្ថភាពប៉ុណ្ណានោះទេ ។លើកនេះយក្សផ្លែជួបសំណាងល្អឬក៏យ៉ាងណាឡើយ ។

ជំនួបក្រៅព្រឹត្តិការណ៍ពានរង្វានើរវាងអ្នកប្រដាល់រួមជាតិវិញនោះសយ សុខក្លិបពន្លឺវិបុលប្រកួតជាមួយអេលីត ណងសាវក្លិបប៉ែន

​កាក់គុនខ្មែរក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ញឹប វណ្ណឆៃក្លិបកុលបុត្រគុនខ្មែរប្រកួតជាមួយសេក ស ក្លិបចលនាយុវជន១៥៧គុនខ្មែរដោយ

​ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង