ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រូវបញ្ជូនអត្តពលិកដែលរៀន ពិតប្រាកដចូលរួម ការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិលើកទី១

72

 

ភ្នំពេញ៖លោកសុខ សប្បាយណាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានជួបប្រជុំជាមួយអគ្គលេខាធិការសហព័ន្ធ

កីឡាជាតិទំាង១២នាថ្ងៃទី៣ខែមីនាស្តីពីការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិលើកទី១ ឆ្នាំ២០២០ (The 1st National University Games 2020)ចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញលើ១២ប្រភេទកីឡា នៅសាលប្រជុំនាយកដ្ឋានសិស្សនិស្សិត។

លោក ដួង មាសចំរើន ប្រធាននាយកដ្ឋានសិស្សនិស្សិតបានប្រាប់ឲ្យដឹងថា ការប្រកួតខាងលើនេះនឹងចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញលើ១២ប្រភេទកីឡា គឺ ប្រភេ ទកីឡា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយកូនឃ្លីលើតុ វាយសី ហែលទឹក ប៉េតង់ សីប៉ាក់តាក្រ ការ៉ាតេ តេក្វាន់ដូ WT(World Taekwondo)និងតេក្វាន់ដូ-ITF(International Taekwondo

Federation) ដោយមាន៩៥វិញ្ញាសា។ ប្រតិភូកីឡា និងក្រុមចូលរួមចំនួន៣០គ្រឹះស្ថានឧត្តមសិក្សាប្រតិភូ អ្នកដឹកនាំក្រុម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៣៦៥០នាក់ និងមាន២០៤ក្រុម។

លោកសុខ សប្បាយណាបានអំពាវនាវដល់គ្រប់សាកលវិទ្យាល័យចំនួន៣០ដែលត្រូវដាក់ពាក្យចូលរួមការប្រកួតខាងលើនេះ

មិនត្រូវយកកីឡាករ កីឡាការិនីផ្សេងមកចូលរួមការប្រកួតឡើយគឺត្រូវអត្តពលិកដែលរៀនសូត្រក្នុងសាកលវិទ្យាល័យរបស់ខ្លួននោះទេទើប

ធ្វើ ឲ្យការប្រកួតប្រកបភាយុត្តិធម៌និងប្រកបដោយក្រមសីលធម៌។ កីឡាករ-កីឡាការិនីគ្រប់គ្នាខិតខំហ្វឹកហាត់ជាមួយយើង នៅពេលចុងក្រោយបែរជាយកកីឡាករ-កីឡាការិនីផ្សេងនោះ នឹងធ្វើឲ្យពួកបាក់ទឹកចិត្តជាក់ជាមិនខាន។

លោកបានបន្ថែមថាគ្រប់ការប្រកួតកីឡាករកីឡាការិនីតែងតែចង់ទទួលជ័យជម្នះគ្រប់គ្នាប៉ុន្តែយើងមិនត្រូវភ្លេចក្រមសីលធម៌ការប្រ

កួតឡើយ យើងត្រូវសម្តែងការគួរសមទៅលើគូប្រកួតមិនថា បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម កីឡាផ្សេងៗទៀតក៏ដោយ ព្រោះកីឡានាំមកនូវមិត្តភាព សន្និភាព និងបង្កើតទំនាក់ទំនងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀត៕

អត្ថបទដែលជាប់ទាក់ទង