ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌច្បារអំពៅ ចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរលើផ្លូវជាតិលេខ១

89

ភ្នំពេញ៖ដោយអនុវត្តន៍តាមការណែនាំពីសំណាក់លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ,លោករស់ សុភ័ក្រ្តអភិបាលរងខណ្ឌច្បារអំពៅបានអោយដឹងថា ដើម្បីពង្រឹងលើការងាររក្សារការពារនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ សាធារណៈ និង អនុវត្តនូវគោលនយោបាយភូមិ_សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ខ្ពស់នោះក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ​ នៃរាជធានីភ្នំពេញបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យនូវអាវុធជាតិផ្ទុះតាមដងផ្លូវ និងអនុវត្តច្បាប់ចរាចរផ្លូវគោកនៅ លើកំណាត់ផ្លូវជាតិ​លេខ​១ និងផ្លូវមួយចំនួនឯទៀតក្នុងភូមិសាស្ត្រខណ្ឌ ច្បារពៅដោយសំដៅធ្វើយ៉ាងណាដោយ ធានាអោយបាននូវសន្តិសុខសុវត្ថិភាពល្អផងដែរ។
តួរយ៉ាងកាលពីយប់ថ្ងៃទី០៤ខែមីនា ឆ្នាំ២០២០ នេះកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយរូបខ្ញុំ រស់ សុភក្រ្តអភិបាលរងខណ្ឌច្បារអំពៅ ដោយបានដាក់កម្លាំងចម្រុះចុះត្រួតពិនិត្យ អាវុធជាតិផ្ទុះនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ក្នុងយុទ្ធនាការចុះឆែកឆេរអាវុធជាតិផ្ទុះនេះ ដោយប្រើប្រាស់កម្លាំងចម្រុះជាច្រើននាក់ផងដែរ។
ក្នុងយុទ្ធនាការនេះលោករស់ សុភ័ក្រ្ត អភិបាលរងខណ្ឌច្បសរអំពៅ នៃរាជធានីភ្នំពេញក៏បានធ្វើការណែនាំ ដល់អ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព អោយបានគ្រប់ៗគ្នា ព្រោះមួកសុវត្ថិភាពនេះមានសារសំខាន់ណាស់នៅពេល ជិះម៉ូតូនិងអ្នកបើកឡានត្រូវ ពាក់ខ្សែក្រវ៉ាត់ផងដែរ។ ចំពោះពាក់មួកសុវត្ថិភាព មិនមែនមានន័យ កាត់បន្ថយគ្រោះថ្នាក់ចរាចរនោះទេ គឺកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផងដែរ ពោលគឺបើកបរគោរពច្បាប់ចរាចរណ៍ គឺជាពលរដ្ឋល្អក្នុងសង្គមនិងមានសុវត្ថិភាព។
សូមបញ្ជាក់ថា យុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះនេះ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានចុះអនុវត្តន៍ជារៀងរាល់យប់ថ្ងៃផងដែរ ពិសេសនៅថ្ងៃចុងសប្ដាហ៍ តួយ៉ាងដូចជានៅយប់មិញនេះផងដែរ ស្ទើរគ្រប់ផ្លូវទាំងអស់ក្នុងភូមិ​សាស្ត្រ​ខណ្ឌ ច្បារអំពៅនៃរាជធានីភ្នំពេញ ដោយសំដៅធ្វើយ៉ាងណារួមគ្នាអនុវត្តគោលនយោបាយ “ ភូមិ-សង្កាត់ មានសុវត្ថិភាព “ អោយមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង