ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា នាំចេញ​អង្ករ​ ទៅ​ចិន ៣៦១០០​តោន​

123

 

​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​៤​ខែមីនា​នេះ បាន​ឲ្យ​ដឹងថា យោងតាម​តួលេខ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្រោយពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅកាន់​ប្រទេស​ចិន ឃើញថា​តួលេខ​នៃ​ការទិញ​អង្ករ​កម្ពុជា​របស់​ប្រទេស​ចិន​មាន​សន្ទុះ​កើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។

​ប្រភព​ដដែល បាន​បន្តថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ចំនួន​១៣៦៥០០​តោន មាន​ចំនួន​២២%​បើ​ធៀប​ជាមួយនឹង​រយៈ​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។ ក្នុងនោះ​ការនាំ​អង្ករ​ចេញទៅ​កាន់​ប្រទេស​ចិន មាន​ចំនួន​ពី​២៧១០០​តោន រហូតដល់​៣៦១០០​តោន មាន​ចំនួន​៣៣%​បើ​ធៀប​ជាមួយនឹង​រយៈ​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩៕​ដោយ​៖​បញ្ញា​ស័ក្តិ

អត្ថបទដែលជាប់ទាក់ទង