ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡុង ឡាលេចមុខមកប្រកួតជាមួយផេត ឆា

77

ភ្នំពេញ៖សម្រាប់លើសង្វៀនBoostrong Fighter on Fireរបស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងសទី៨មីនាអ្នកប្រដាល់មកពីតំបន់ភ្នំដងរែកឡុង
ឡាក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃផេត ឆា(Phat Cha)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០

គីឡូក្រាម ។

ឡុង ឡាទោះបីនៅលើសង្វៀននានានៅភ្នំពេញការប្រកួតរបស់គេមិនសូវបានទទួលជ័យជំនះក៏ពិតមែនតែគេជាអ្នកលេងជាយ

​ដែនដ៍ជោគជាំមួយរូបដែរហើយគេក៏ជាអ្នកប្រយុទ្ធក្បាច់គុនចម្រុះ(Mixed Martial Art)មួយរូបដែរដែលជាញឹកញាប់គេតែងតែចេញទៅប្រកួត

​នៅក្រៅប្រទេស ។

គេជាអ្នកប្រដាល់ចិត្តធំតែស្នៀតវ៉ៃរបស់គេមិនសូវជាអស្ចារ្យនោះទេ ។អ្នកប្រដាល់កម្ពុជារូបនេះចូលចិត្តប្រើកែង និង ជង្គង់ចំពោះ

​កណ្ដាប់ដៃរបស់គេមិនសូវជាល្អប៉ុន្មានឡើយ ។ចំពោះផេត ឆានេះជាលើកដំបូងហើយដែលគេឆ្លងដែនមកប្រកួតនៅស្រុកខ្មែរមិនដឹងថាគេ

​ជាអ្នកប្រដាល់ជើងខ្លាំង ឬ ក៏ជើងខ្សោយនោះទេ ។

ឡុង ឡាមានប្រវត្តប្រកួតចំនួន៦៦ដង ឈ្នះ៥២ដង ចាញ់១១ដង និង ស្មើពិន្ទុ៣ដង ។ចំពោះអ្នកប្រដាល់ថៃផេត ឆាវិញនោះគេ

មានប្រវត្តិប្រកួតចំនួន៥៥ដង ឈ្នះ៤៥ដង និងចាញ់១០ដង។ដោយពុំធ្លាប់ប្រកួតគ្នាពីមុនមកនោះជំនួបជាលើកដំបូងនេះមិនដឹងថានរណា

​មានសមត្ថភាពដណ្ដើមជ័យជំនះឡើយ ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះពុយ ក្រូចក្លិបឃ្លាំងមឿងកីឡាប្រកួតជាមួយអ្នកប្រដាល់ធន អៀងឡេងមកពីសមាគម

​ប្រដាល់ក្រសួងការពារជាតិ ។នេះជាជំនួបក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

ពួកគេជាអ្នកប្រដាល់ជើងថ្មីដូចគ្នាដែលកំពុងតែអង្រួនសង្វៀនប្រដាល់និងកំពុងតែធ្វើអ្នកអ្នកទស្សនាចាប់អារម្មណ៍ជាខ្លាំង ។

មានអ្នកប្រដាល់ជើងចាស់មិនតិចនាក់ទេដែលត្រូវអ្នកប្រដាល់ទាំង២រូបនេះបំបាក់បាន ។ចាំមើលជំនួបរវាងអ្នកប្រដាល់វ័យក្មេងជើងថ្មីទាំង

​២រូបនេះនរណាប្រជែងបានជ័យជំនះ ?

អេលីត វិចិត្រក្លិបប៉ែនកាក់គុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងឡាញ់ ផល្លាក្លិបអេភូថងកីឡាដោយពួកគេប្រកួតគ្នាក្នុង

​ប្រភេទទម្ងន់៦០គីឡូក្រាម ។

អេលីត វិចិត្រស្គាល់សង្វើនប្រដាល់ក្រោយឡាញ់ ផល្លាទេតែការប្រកួតនេះមិនទាន់ប្រាកដថាផល្លានឹងប្រជែងបានជ័យជំនះនោះ

​ឡើយ ។ផល្លាវ៉ៃល្អ និងរហ័សក៏ពិតមែនតែរបៀបវ៉ៃរបស់វិចិត្តក៏មិនណយដែរគេមានកែងរហ័ស ចិត្តធំ និងភាពអំណត់ខ្ពស់ ។អ្នកលេងជើងថ្មី

និងអ្នកលេងជើងចាស់នរណាឈ្នះ ?

សារឿន ទិត្យ ក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងចាស់ឆាយ មាសក្លិបសំរោងកោង

​កីឡាខេត្តបាត់ដំបងដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

សារឿន ទិត្យស្គាល់សង្វៀនប្រដាល់ក្រោយឆាយ មាសទេតែនៅក្នុងអាជីពប្រដាល់ពួកគេសុទ្ធតែធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិ

ការណ៍ខ្សែក្រវាត់ដូចគ្នាតែគេពុំធ្លាប់ប្រជែងបានខ្សែក្រវាត់ដូចគ្នា ។ឆាយ មាសអាចប្រកួតឈ្នះសារឿន ទិត្យឬទេ ?  រស្មីអើយក្លិបរស្មីកុមារ

​កំព្រាប្រកួតជាមួយអ្នកប្រដាល់ឡុង សុភ័ស្សក្លិបសាលវ័ន្ដកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង