ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រី្តការិយាល័យអគ្គិភ័យ ៣នាក់ បានរងរបួស ក្នុងករណី អគ្គិភ័យឆាបឆេះផ្ទះ២៧ខ្នង នៅខណ្ឌដូនពេញ

119

ភំ្នពេញ ៖ ផ្ទះពលរដ្ឋ២៧ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនដឹងមូលហេតុ កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី ០៦ ខែ មិនា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ៦៣ ផ្ទះលេខ២៧E១ក្រុម៧៧ភូមិ១២ សង្កាត់ផ្សារថី្មទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ មាន សំអាត ភេទប្រុស អាយុ ៦៣ឆ្នាំ , មុខរបរ កងរាជអាវុធហត្ថ ជាប្រភេទសំណង់ ផ្ទះថ្មបេតុង ប្រក់ក្បឿង ដែលមានទំហំ០៤ម៉ែត្រx០៦ម៉ែត្រ បណ្តាលឲ្យខូចខាតសំភារះ ឆេះផ្ទះចំនួន២៧ខ្នងនិងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន មិនបណ្តាល ឲ្យមានមនុស្សស្លាប់នោះឡើយ ដោយគ្រាន់តែ រងរបួសមន្រី្តការិយាល័យអគ្គិភ័យចំនួន ០៣នាក់។ ហើយចំពោះមូលហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវ ។

ក្នុងការឆាបឆេះនេះ មានរថយន្តការិយាល័យអគ្គិភ័យចំនួន២៥ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០០ឡាន ស្មើនឹង ៤០០ម៉ែត្រគូប, រថយន្តជំនួយ ជារថយន្តក្រសួងមហាផៃ្ទចំនួន៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ឡានសើ្មនឹង៤៨ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថ : ចំនួន០៤ គ្រឿងប្រើប្រាស់ ទឹកអស់ចំនួន០៨ឡានសើ្មនឹង៣២ម៉ែត្រគូប, រថយន្ត ង៧០ ចំនួន០៤ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០៨ឡានសើ្មនឹង៣២ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCICទីក្រុងជ្រោយចង្វារចំនួន ០៦គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន១២ឡានសើ្មនឹង៤៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣ គ្រឿងបានប្រេីប្រាស់ទឹកអស់ចំនួន០៦ឡានសើ្មនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប , រថយន្តផ្សារទំនើបអូឡាំព្យាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន សើ្មនឹង ០៨ម៉ែត្រគូប ហើយបាន ពន្លត់ចប់ នៅម៉ោង ០១និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៏ ទី០៧ ខែ មិនា ឆ្នាំ២០២០ ៕

យយយ

អត្ថបទដែលជាប់ទាក់ទង