ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនល្មើសម្នាក់ ជំំនាញ លួច កា​ច់សោ​ក​ម៉ូតូ

154

ខេត្តតាកែវ ៖ នៅថ្ងៃសុក្រទី៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី មានករណីអំពើ​លួច (កា​ច់សោ​ក​ម៉ូតូ) មួយ កើតឡើងនៅចំណុច​វត្ត​អ​ង្គ​គោល ស្ថិតក្នុងភូមិដ​កពរ ឃុំបឹងត្រាញ់ខាងត្បូ​ង ស្រុកសំរោ​ង ខេ​ត្តតាកែវ ហើយជនល្មើស ត្រូវសមត្ថកិច្ចក្របួច​ជា​ប់​។

ស្នងការដ្ឋាននគរបាលខេត្តតាកែ​វ​ បានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ​រិទ្ធ ធី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិថ្នល់ទក្សិណ​ ​ឃុំក្រាំ​ងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានធ្វើសកម្មភាពកាច់សោ​កម៉ូ​តូ ១គ្រឿងzoomer x ពណ៌ស​លា​យក្រ​ហ​ម ពាក់ផ្លា​កលេខ​ភ្នំពេ​ញ1FX-1082 ជារបស់ឈ្មោះ មាស សោ​ភា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិរោងចក្រ​ សង្កាត់ភ្នំពេ​ញ​ថ្មី​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​តែពុំបានសម្រេច​ ត្រូវប្រជាពលរដ្ឋចាប់បាន​ប្រ​គល់​ឱ្យស​មត្ថ​កិច្ច​ជំ​នា​ញ និងដកហូតបានឧបករ​ណ៍​ស​ម្រាប់ឆ្កឹះសោម៉ូ​តូមួយ​ចំនួន ។

បច្ចុប្បន្នជនសង្ស័យ ​កម្លាំងជំនាញកំពុងធ្វើការសា​ក​សួ​រ ដើម្បីកសាងសំណុំរឿងបញ្ជូ​នទៅ​សាលាដំ​បូ​ងខេត្ត​ ចាត់ការតាមផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង