ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ខាងត្បូងតាមរយៈក្រុមការងារពិសេសចំពោះកិច្ច ចែកម៉ាស់ស្តង់ដាNF94 និងទឹកលាងដៃ ជូនដល់សហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េ

70
ប្រទេសកូរ៉េ៖ មន្ត្រី ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានអោយដឹងនៅរសៀលថ្ងៃទី០៧ មិនានេះថា បន្ទាប់ពីបានបង្កើតក្រុមការងារពិសេសចំពោះកិច្ច សម្រាប់តាមដាន និងរាយការណ៍ អំពីមេរោគ COVID-19 នៅប្រទេសកូរ៉េ ដែលផ្តោតការយកចិត្តទុកដាក់ជាអាទិភាពពីសុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរជាចំបង និងបន្ទាប់ពីទទួលបានការឧបត្ថមពីសប្បុរសជននានាទាំងក្នុងនិងក្រៅប្រទេស នាថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២០ នេះ ក្រុមការងារបានរៀបចំវេចខ្ចប់ម៉ាស់ចំនួន ១០០០ម៉ាស់ និងទឹកលាងដៃចំនួនជិន ៣០០០ ពាន់ ដែលមានគុណភាពខ្ពស់ នូវដំណាក់កាលទី១ ដោយឥតគិតថ្លៃ ដើម្បីផ្ញើជូនដល់សហគមន៍ខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសកូរ៉េ ជាពិសេសនៅតំបន់ថេហ្គូ និងខេត្តខ្យងសាង ជាអាទិភាព ដោយសារតែជាតំបន់ដែលមានការរីករាលដាលខ្លាំង។
   មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ការស្នើសុំម៉ាស់ពីស្ថានទូត គឺមាននីតិវិធីងាយៗប៉ុណ្ណោះ ពោលគឺបងប្អូន
គ្រាន់តែផ្ញើ ឈ្មោះ, លេខទូរស័ព្ទ, អាសយដ្ឋាន និងអត្តសញ្ញាណប័ណ្ឌ(ID Card) មកទំព័រហ្វេសប៊ុករបស់ស្ថានទូត ឬក្រុមការងារពិសេសចំពោះកិច្ចណាមួយរបស់ស្ថានទូតជាការស្រេច។ ស្ថានទូតកម្ពុជាបាននឹងកំពុងធ្វើការទាក់ទងទិញម៉ាស់បន្ថែមទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការចាំបាច់បឋម និងបន្ដស្វែងរកជំនួយសប្បុរសជននានាដើម្បីជួយឧបត្ថមដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េដែលជួបការលំបាកក្នុងការរកទិញម៉ាស់ដើម្បីប្រើប្រាស់ក្នុងកាល:ទេស:ដ៏ប្រឈមនេះ។
   ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតកម្ពុជាសូមថ្លែងអំណរគុណដល់សប្បុរសជននានា និងសមាជិកក្រុមការងារពិសេសចំពោះកិច្ចដែលបានជួយឧបត្ថមគាំទ្រ និងចូលរួមសហការបង្កលក្ខណៈ ដើម្បីជួយគាំពារដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ទទួលបានសុខសុវត្ថិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត៕
អត្ថបទដែលជាប់ទាក់ទង