ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តបើកកិច្ចប្រជុំបន្ទាន់ ជាមួយមន្ត្រីជំនាញនិងវិស័យឯកជនទប់ទល់នឹងវិបត្តិនានាបណ្តាលមកពីជំងឺCOVID-19

260

សៀមរាប៖ នាព្រឹកថ្ងៃទី០៨ខែមីនាឆ្នាំ២០២០នេះលោកទៀសីហាអភិបាលនៃគណៈអភិបាលខេត្តបានដឹកនាំក្នុងកិច្ចប្រជុំបន្ទាន់ជាមួយមន្ទីរអង្គភាពអាជ្ញាធរក្រុងស្រុកនិងវិស័យឯកជនជុំវិញបញ្ហាជំងឺCOVID-19 ដើម្បីដោះស្រាយនិងវិធានការនានាជុំវិញវិបត្តិជំងឺកូវីដ។

ក្នុងកិច្ចប្រជុំនេះគឺបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាចនិងសិក្សាលទ្ធភាពនានាក្នុងការជួយដល់ក្រុមហ៊ុនសហគ្រាសជាពិសេសជីវភាពរបស់និយោជិតជាដើម។

ក្រោយពីពិភាក្សារួចមកលោកអភិបាលខេត្តបានដាក់វិធានការនិងណែនាំមួយដូចខាងក្រោម

.ចូលរួមតាមដានព័ត៌មានពិតនិងចាត់វិធានការបំពុលព័ត៌មានបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅទាំងស្មារតីនិងសម្ភារៈ។អាជ្ញាធរខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំពុលព័ត៌មានដោយចាត់ឲ្យស្នងការនគរបាលខេត្តចាត់វិធានការដោយសហការជាមួយ។

.រួមគ្នាបើកយុទ្ធនាការដោយសហការជាមួយសសយកយុវជនមន្ត្រីរាជការវិស័យឯកជនចូលរួមចលនាសំអាតកំចាត់មេរោគមេរោគនៅតាមទីប្រជុំជននិងកន្លែងសំខាន់ៗមួយចំនួនទៀត។

.មន្ទីរសុខាភិបាលស្នងការអាវុធហត្ថត្រូវសហការជួយរុករកអ្នកមានទំនាក់ទំនងជាមួយជនជាតិជប៉ុនរួចហើយ។ចំពោះអ្នកជាប់ផ្ទាល់៤នាក់វិជ្ជមាន១នាក់ចំពោះអ្នកជាប់ផ្ទាល់ជាមួយអ្នកឆ្លងជាជនជាតិខ្មែរ៣នាក់មិនឆ្លងទេ។

.បន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាប្រក្រតីដើម្បីត្រៀមទទួលភ្ញៀវក្រោយចប់វិបត្តិកូវីដ១៩

.បន្តសំអាតស្ទឹងសៀមរាបតាមរយៈការវិនិយោគស្ទឹងសៀមរាបដោយត្រូវរួសរាន់ក្នុងការជំរុញការបើកការដ្ឋាន។

.ក្រុងស្រុកទាំង១២ត្រូវបន្តរៀបចំសក្តានុពលទេសចរណ៍ជាអេកូទេសចរណ៍និងវប្បធម៌ដោយពន្លឿនការសិក្សាយ៉ាងយូរមិនឲ្យលើសមួយឆ្នាំ។

.ការត្រួតពិនិត្យម្ហូបអាហារចំណីអាហារដោយពាណិជ្ជកម្មកាំកុងត្រូលត្រូវពិនិត្យដោយយកចិត្តទុកដាក់។បំផុសចលនារៀបចំឲ្យមានម្ហូបអាហារអត្តសញ្ញាណក្រុងស្រុកនីមួយក៏ដូចជារួមចំណែកទាក់ទងភ្ញៀវទេសចរ៕

អត្ថបទដែលជាប់ទាក់ទង