ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោមសខេង ធ្វើបទឧទ្ទេសនាមជូន ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ

185

ភ្នំពេញ៖នៅរសៀលថ្ងៃទី៧ខែមីនាឆ្នាំ២០២០នេះសម្ដេចក្រឡាហោមខេងអនុប្រធានគណបក្សប្រជាជនកម្ពុជាបានអញ្ជើញធ្វើបទឧទ្ទេសនាមជូនឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិអំពីប្រធានបទពាក់ព័ន្ធនឹងរបៀបរបបការងារនិងនីតិវិធីនៃរៀបចំផ្គូផ្គងជ្រើសរើសតែងតាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងបរិបទនៃការធ្វើកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។

នៅក្នុងបទឧទ្ទេសនាមនេះសម្ដេចក្រឡាហោមខេងអនុប្រធានគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍សង្កត់ធ្ងន់ថានៅក្នុងដំណើរការនៃការផ្គូផ្គងរៀបចំបេក្ខជនសម្រាប់មុខតំណែងនានានៅថ្នាក់ក្រោមជាតិទាមទារឱ្យមានការសម្របសម្រួលនិងការយោគយល់គ្នាទៅវិញទៅមកប្រកបដោយសុភវិនិច្ឆ័យរវាងអភិបាលប្រធានក្រុមប្រឹក្សាប្រធានក្រុមការងារដើម្បីឱ្យការតែងតាំងមន្ត្រីនៅថ្នាក់ក្រោមជាតិប្រព្រឹត្តទៅដោយរលូននិងរក្សាបានសាមគ្គីភាពក្នុងការបំពេញភារកិច្ចបំរើជាតិនិងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង