ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំពុងផឹកស្រា ឈ្លោះគ្នា ក្លាយជាអំពើហិង្សា កាប់ចាក់របួសម្នាក់

55

ភ្នំពេញ៖ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវ-ដំបង-ញញួរ កាប់ និងវាយបណ្តាលឲ្យរបួស) នៅមុខផ្ទះ គ្មានលេខ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី៨-០៣-២០២០ ម៉ោង២០និង៣០នាទី។

ជនរងគ្រោះឈ្មោះប៉ុល សិលា ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអីវ៉ាន់ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។

ជនសង្ស័យឃាត់ខ្លួនឈ្មោះង្វៀង ភឿនថាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កម្មករសំណង់ ស្នាក់នៅ ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះ និងប្អូនប្រុសជិះម៉ូតូទៅទិញ ប្រហិត រួចហ្វាភ្លើងម៉ូតូចំមុខជនសង្ស័យ០៣នាក់ ឈ្មោះង្វៀង ភឿនថាន់, ឈ្មោះតេវ និងឈ្មោះ ដ កំពុងផឹកស្រា បៀរ នៅទីនោះ រួចជនសង្ស័យឈ្មោះ ង្វៀង ភឿនថាន់ ស្ទុះមកវាយជនរងគ្រោះ ១ដៃចំមុខដួលម៉ូតូ រួចនាំគ្នាយកដាវ-ដំបងឈើ-ញញួរនាំគ្នាកាប់ និងវាយជនរងគ្រោះបណ្តាលឲ្យរបួសដាច់សរសៃរ ប្រអប់ដៃ ទាំងសងខាង, ចំក្រោមគ្លៀកខាងស្តាំ, ជាំស្មាខាងស្តាំ, ជាំខ្នង, ជាំហើមត្រគៀកខាងស្តាំ, ពកក្បាល, ជាំហើមស្មងជើងខាងឆ្វេង និងមុតប្រអប់ជើងស្តាំ ពេលនោះក៏មានសមត្ថកិច្ច យើងចុះទៅឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះង្វៀង ភឿនថាន់ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ចាត់ការតាមច្បាប់។ រីឯជនរងគ្រោះត្រូវ បានក្រុមគ្រួសារនាំទៅព្យាបាលនៅមន្ទីពេទ្យបាយ័ន៕

អត្ថបទដែលជាប់ទាក់ទង