ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកាសបិទសាលារៀន ដើម្បីគ្រប់គ្រងការរីករាលដាលកូវីដ១៩

68

RIYADH៖ សាលារៀននិងសាកលវិទ្យាល័យនានានឹង ត្រូវបិទទ្វារនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ចាប់ពីថ្ងៃច័ន្ទនេះតទៅនេះដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩ នេះបើតាមប្រភពពីអារ៉ាប់ញូវស៍ផ្សាយថ្ងៃទី៩មិនាឆ្នាំ២០២០នេះ។

ក្រសួងអប់រំអារ៉ាប៊ីសាអូឌីត បាននិយាយថាវិធានការបង្ការ និងបង្ការទុកជាមុនត្រូវ បានណែនាំដោយអាជ្ញាធរសុខាភិបាលហើយត្រូវបានរៀបចំឡើងដើម្បីការពារសិស្សនិងបុគ្គលិកសិក្សា។

សេចក្តីសម្រេចនេះគ្របដណ្តប់លើគ្រឹះស្ថានអប់រំទាំងអស់ រួមទាំងសាលារដ្ឋនិងឯកជន និងស្ថាប័នបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ។ លោកគ្រូវបាននែនាំឲ្យបង្រៀនពីចម្ងាយ ពោលគឺតាមប្រព័ន្ធអនឡាញ។
គួរឲ្យដឹងដែរថាករណី អ្នកឆ្លងកូវីដ១៩នៅអារ៉ាប៊ីសាអ៊ូឌីត មានចំនួន១៥នាក់ហើយរហូតមកដល់ពេលនេះ។

អត្ថបទដែលជាប់ទាក់ទង